ប៉ារ៉ូល​បទ​ចម្រៀង​ថ្មី​របស់​ Taylor Swift បង្កប់​អត្ថន័យ​ពិសេសទៀត​​ហើយ

  • 2017-11-10 06:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​គ្រប់​គ្នា​ទន្ទឹង​រង់ចាំ​ការ​ចេញ​ជា​ផ្លូវ​ការ​នៅ​អាល់ប៊ុម​ថ្មី “Reputation" នោះ​ អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ Taylor Swift បាន​ដឹង​ថា​ នាង​បង្កប់​​អត្ថន័យ​អ្វី​ម៉្យាង​ក្នុង​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​អាល់ប៊ុម។

ទោះ​ជា​យ៉ាង​ណា​ អ្នក​គាំទ្រ​តារា​រូប​នេះ​បាន​សង្កេត​ឃើញ​ថា​ប៉ារ៉ូល​បទ​ចម្រៀង​ថ្មី​ "Call It What You Want" បាន​បង្កប់​ន័យ​ជា​ច្រើន​នៅ​ក្នុង​នោះ​ដែរ​។ ឃ្លា​ខ្លះ​នៅ​ក្នុង​បទ​នេះ​ បាន​និយាយ​ពី​ស្នេហា​របស់​នាង​ជាមួយ​មិត្ត​ប្រុស​​បច្ចុប្បន្ន​ តារា​សម្ដែង​ Joe Alwyn។

តារា​សម្ដែង​ Joe Alwyn

មួយ​វិញ​ទៀត​ អ្នក​គាំទ្រ​របស់​នាង​ក៏​បាន​សង្កេត​ឃើញ​ថា​ ​ឃ្លា​ខ្លះ​ក្នុង​បទ​ថ្មី​នេះ មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​បទ​ចម្រៀង​ចាស់​ "Love Story”។

សម្រាប់​បទ​ចម្រៀង​ទាំង​អស់​ទាំង​ ១៥​បទ​ ក្នុង​អាល់ប៊ុម​ "Reputation” របស់​ Taylor នឹង​ចេញ​នៅ​ថ្ងៃ​នេះ​ហើយ ដូចនេះ​សូម​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ Social.diply   ប្រែសម្រួល៖ អន សុភក្ត្រា