មក​ស្គាល់​ប្រវត្តិកំពូលជើង​ខ្លាំង​គុន​ខ្មែ​រទាំង​​ ​៤ តំណាង​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Khmer-Thai Fight​

  • 2017-11-10 05:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលអ្នក​ប្រដាល់​គុន​ខ្មែរ​កំ​ពុង​លេចធ្លោ​បំ​ផុត​ប្រចាំឆ្នាំ​២០១៧ ចំនួន​៤​រូប រួមមាន ឃីម ឌី​ម៉ា​, ពេជ្រ ម្ទេស​ខ្មាំង​, ឡៅ ចិត្រា និង ម៉ឺន សុភា កំពុង​បង្កើន​ការហ្វឹកហាត់​ត្រៀ​ម​បញ្ចេញ​សមត្ថភាព​បង្ហាញ​គុន​ខ្មែរ​ឱ្យ​ពិ​ភព​លោក​ស្គាល់​កាន់តែច្បាស់ តាម​រយៈ​ព្រឹត្តិការណ៍​ប្រដាល់​លំដាប់​អន្តរជាតិ​ធំ​បំ​ផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា Khmer-Thai Fight ដ៏​កក្រើក​។​

​តារា​ឆ្នើម​គុន​ខ្មែរ​តំណាង​កម្ពុជា​ទាំង ៤ រូប​នេះ​នឹង​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​លំ​ដាប់​អន្តរជាតិ​មកពី ២​ទ្វីប​ក្នុង​៤​ប្រភេទ​ទ​ម្ងន់​ផ្សេងគ្នា​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូឡាំពិក​) នា​ថ្ងៃ​សៅរ៍ ទី​២៥ វិច្ឆិកា ២០១៧ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ ដែល​ទស្ស​និក​ជន​ជាច្រើន​កំពុង​រង់ចាំ​ទស្សនា មិន​ថា​ក្នុង ឬ​ក្រៅប្រទេស​។​

​Pic ..​ ​ ពេជ្រ ម្ទេស​ខ្មាំង​ ​ ជា​អ្នក​ខេត្តកណ្ដាល​វ័យ ២៣ ឆ្នាំ ​ពេជ្រ ម្ទេស​ខ្មាំង នឹង​ប្រកួត​ក្នុង​ប្រភេទ​ទ​ម្ងន់ ៥៦ គីឡូក្រាម ជាមួយ​កីឡាករ​មកពី​ប្រទេស​ប្រេ​ស៊ីល Jonathan Silva នៅក្នុង​ព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ​។ កីឡាករ​ល្អ​គ្រប់​ក្បាច់​រូប​នេះ មាន​ឈ្មោះ​ដើមថា ណាត សៀក​និន ។ រូបគេ​ត្រូវ​បានជ្រើសរើស​ជា​កីឡាករ​តំណាង​កម្ពុជា​ម្នាក់​ក្នុង​ចំ​ណោម​៤ ដោយសារ​រូបគេ​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​ឆ្នាំ​២០១៦ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធកី​ឡាស៊ី​ហ្គេម​២០១៧ វិញ្ញាសា​ប្រដាល់សកល​។ បន្ថែម​ពីលើ​នេះ ម្ទេស​ខ្មាំង ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទ​ម្ងន់ ៥៧ គីឡូក្រាម​ប្រចាំ​ស​ង្វៀន​សមរ​ភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់​ភី​អិន​អិន រួមទាំង​ម្ចាស់​ជើងឯក​ជាច្រើន​ទៀតផង​។​

​ឡៅ ចិត្រា

​អ្នកលេង​គុន​ខ្មែរ​វ័យក្មេង ឡៅ ចិត្រា មកពី​ខេត្ត​កំពង់ស្ពឺ ក៏​មិន​ធម្មតា​ដែរ ព្រោះថា​ប្អូនបង្កើត ឡៅ ចន្ទ្រា វ័យ​ទើប ១៨ ឆ្នាំ​រូប​នេះ​ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​ឆ្នាំ​២០១៦ និង​ជា​ជ័យលាភី​មេដាយ​សំ​រឹទ្ធ​ស៊ី​ហ្គេម ២០១៧ វិញ្ញាសា​ប្រដាល់សេរី ថ្វីបើ​ទើប​ចូល​ប្រឡូក​ក្នុង​ពិ​ភព​ក្បាច់គុន​ម​រតក​ដូនតា​កម្ពុជា​យើង​រយៈពេល​តិច​ឆ្នាំក្ដី​។ ​ចិត្រា នឹង​ប្រកួត​ក្នុង​ប្រភេទ​ទ​ម្ងន់​៦០​គីឡូក្រាម​ទល់នឹង​កីឡាករ​មកពី​ប្រទេស​រុស្សី Kazbek Alisultanov​។​

​ម៉ឺន សុភា

ដូចគ្នា​នេះដែរ កីឡាករ​គីឡូ​ធ្ងន់​គ្មាន​គូ​ប្រៀ​ប​របស់​កម្ពុជា​នា​ពេលបច្ចុប្បន្ន ម៉ឺន សុភា ក៏​មាន​សាវតា​ប្រដាល់​មិន​ធម្មតា​ដែរ​។ អ្នកលេង​គុន​ខ្មែរ​ទម្ងន់ ៧១ គីឡូក្រាម​រូប​នេះ ទើបតែ​ឈ្នះ​មេដាយ​ប្រាក់​មកពី​ស៊ី​ហ្គេម​២០១៧​លើ​វិញ្ញាសា​ប្រដាល់​សេរី ខណៈ​ឆ្នាំ​២០១៦​កន្លង​ទៅ​រូបគេ​ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​លើក​ទី​១​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រៀបចំឡើង​រៀ​ង​រាល់​២​ឆ្នាំ​ម្ដង​ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣​ឱ្យបាន​ល្អប្រសើរ​។ កូនសិស្សលោក ធន់ សុភា វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ផ្ដួល​គូបដិបក្ខ​ឱ្យ​សន្ល​ប់​ចំ​នួន ៣០ លើក​ក្នុង​ចំណោម​ការឡើងស​ង្វៀ​ន​គុន​ខ្មែរ ៨៧ លើក​របស់គេ​កន្លង​មក​។ ​សុភា នឹង​ប្រកួត​ក្នុង​ប្រភេទ​ទ​ម្ងន់​៧១​គីឡូក្រាម ជាមួយ​កីឡាករ​មកពី​ប្រទេស​ន័រ​វេសន៍ Mohammed Khalil​។​

ឃីម ឌី​ម៉ា

កាន់តែ​ពិសេស​ទៀត​នោះ ឃីម ឌី​ម៉ា ដែល​ជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក​ស្នេហា​គុន​ខ្មែរ​យ៉ាង​លើ​សលប់​នោះ នឹង​ឡើង​មក​សម្ញែង​ឫទ្ធិ​របស់​ខ្លួន​លើស​ង្វៀន Khmer-Thai Fight ជា​លើក​ដំបូង​ដើម្បី​ផ្ដល់​មោ​ទន​ភាព​ដល់​ជាតិ​ម្ដង​ទៀ​ត តាំងពី​ដណ្ដើមបាន​មេដាយមាស​ស៊ី​ហ្គេម​២០១៧​ក្នុង​ខែសីហា​មក​។ អ្នក​អភិរក្ស​គុន​ខ្មែរ​មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូបនេះ​បានឈ្នះ​ខ្សែក្រវាត់​ជាច្រើន​ក្នុង​ប្រភេទ​ទ​ម្ង​ន់​៦៣.៥​គីឡូក្រាម និង​កាន់តែ​អស្ចារ្យ​នោះ​គឺ​មេដាយមា​សស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ថ្មីៗ​នេះ​។ ​ឌី​ម៉ា នឹង​ត្រូវ​តតាំង​ជាមួយ​កីឡាករ​មកពី​ប្រទេស​រុស្សី Dmitri Mordvinov​។​ ​កីឡា​ករទាំង ៤ រូប​នេះ ពិតណាស់​នឹង​អង្រួន​ស​ង្វៀន Khmer-Thai Fight នៅ​ថ្ងៃទី​២៥ ខែ វិច្ឆិកា​ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។

​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា​នេះ នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍ PNN និង​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ រួមទាំង​ស្ថានីយ​ទូរ​ទស្សន៍​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផងដែរ​៕​

​https://www.facebook.com/PNNTVCambodia/videos/1710697349001980/​ ​​ ​ ​

ដោយ៖ លីដា

អត្ថបទពេញនិយម