មកស្គាល់​ស្ពាន​វែង​ជាង​គេបំផុតទាំង​២​ នៅ​ប្រទេស​កម្ពុជា

  • 2017-11-10 08:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ប្រិយមិត្ត​ដឹង​ទេ​ស្ពាន​អ្វី​ខ្លះ ដែល​វែង​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា? បើ​មិនទាន់​ដឹង​ទេ សូម​ទៅ​ស្គាល់​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម​នេះ៖​

១. ស្ពាន​អ្នក​លឿង ឫ​ស្ពាន​ត្សឹបាសា

ត្សឹបាសា ស្ថិត​នៅ​ខេត្ត​ព្រៃវែង ជា​ស្ពាន​ដែល​វែង​បំផុត​នៅ​កម្ពុជា​ទី១ មាន​ប្រវែង​សរុប ២២១៥​ម៉ែត្រ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សាង​សង់​អស់​ប្រមាណ ១២៧​លាន​ដុល្លារ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​១៩​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​កម្ពុជា។

២. ស្ពាន​កោះកុង

ស្ពាន​នេះ​ធ្វើ​អំពី​បេតុង មាន​ប្រវែង​សរុប​ចំនួន​១៩០០​ម៉្រែត និង​ទទឹង​១៣​ម៉ែត្រ ជា​ស្ពាន​វែង​ជាងគេ បំផុត​នៅ​កម្ពុជា​បន្ទាប់​ពី​ស្ពាន​អ្នកលឿង។ ស្ពាន​កោះកុង​ជា​ច្រក​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់ ការ​ដឹកជញ្ជូន​ទំនិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ជួយ​សម្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង ពេល​មាន​ជំងឺ ឬ​ជួប​គ្រោះ​អាសន្ន​ផ្សេងៗ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​បន្ទាន់។

កាល​ពី​ថ្មី​ៗ​នេះ​រដ្ឋាកម្ពុជា​បាន​សម្រេច​ទិញ​យក​ស្ពាន​កោះកុង​នេះ មក​គ្រប់គ្រង​វិញ ដោយ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​បង់​ប្រាក់​ពេល​ឆ្លង​កាត់​ទៀត​ឡើយ។ រហូត​មក​ដល់​ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់-ទទួល ជា ផ្លូវការ ស្ពាន​កោះកុង ដោយ​មាន​លោក ជំទាវ​មិថុនា ភូថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង  ​ និង​តំណាង​ក្រុមហ៊ុន​អិល​វ៉ាយ​ភី​គ្រុប ដើម្បី​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ដោយឥតគិតថ្លៃ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ