ជើង​ឯក​​ E-Sports តំបន់ទី​៥ ​ភ្នំពេញ និង​៣​ខេត្ត​ទៀត ​ចាប់​ប្រកួត​​ថ្ងៃ​ស្អែក​

  • 2017-11-10 08:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ត្រូវ​ប្រកួត​តំបន់​​ទី​៥​​ចុង​ក្រោយ​​​នា​​ ​ថ្ងៃ​សៅរ៍​ ទី​១១ ខែ​វិច្ឆិកា ​​ស្អែក​នេះ​ហើយ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ។

បន្ទាប់​ពី​​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ៗ​មក​ពី​តំបន់​៤​គឺ​តំបន់​តំបន់​ទី​១​៖ កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​ ឆ្នាំ​២០១៧)។ តំបន់​ទី​២៖​​ ​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ (ប្រកួត​នៅ​ថ្ងៃ​ទី​ ០៧ ខែ​តុលា​ ឆ្នាំ​២០១៧)។ តំបន់​ទី​៣៖​ កំពង់​ឆ្នាំង ពោធិ៍សាត់​ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ ឆ្នាំ​២០១៧)។ តំបន់​ទី​៤​៖​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២១ ខែ​តុលា​ ឆ្នាំ​២០១៧)។ ពេល​នេះ​ឈាន​ដល់​តំបន់​​ទី​៥​ហើយ​គឺ រាជ​ធានី​ភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយរៀង។

ក្រុម​​ដែល​ទទួល​បាន​ជយលាភី​​តំណាង​ខេត្ត​នីមួយ​ៗ​នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បន្ទុក​លើ​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ​ និង​អាហារ​ទាំង​ស្រុង។

វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​តំបន់​នេះ​មាន​ វិញ្ញាសា AK2 (Bomb Mode) វិញ្ញាសា​ AK2 (Holy Region 2) និង​វិញ្ញាសា Dota 2 (Captain Mode)។ ចាំ​មើល​ក្រុម​ណា​ខ្លះ​ឈ្នះ​បាន​កៅអី​​ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើង​ឯក​ថ្នាក់​ជាតិ និង​មាន​សិទ្ធិ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

ដឹង​ឬ​អត់​ថា​ ជើង​ឯក​ E-Sports ​ថ្នាក់​ជាតិ​តំបន់​ទី​១​យក​ប៉ុន្មាន​ក្រុម​មក​ភ្នំពេញ?

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី