រំភើប! តារា​ប្រុស​ Joe Alwyn ចង់​​រៀប​ចំ​ពេលវេលាផ្អែមល្ហែមជា​មួយ​ Taylor Swift

  • 2017-11-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិត​ជា​គួរ​ឲ្យ​ច្រណែន​ណាស់ តារា​សម្ដែង Joe Alwyn ​មាន​គម្រោង​ធ្វើ​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​ជា មាន​ការ​ភ្ញាក់ផ្អើល​មួយ​ ជាមួយ​អាហារ​ពេល​ល្ងាច​ដ៏​ផ្អែម​ល្ហែម​ ក្រោយ​ពេល​អាល់ប៊ុម​ថ្មី​របស់​នាង​បាន​ចេញ​ជា​ផ្លូវ​ការ​នោះ។

តារា​ប្រុស​រូប​សង្ហា​នេះ មាន​គម្រោង​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​សង្សារ​បន្ទាប់​ពី​​បញ្ចប់​ការ​​សម្ដែង​នៅ​ក្នុង​កម្មវិធី ‘SNL’ នៅ​ចុង​សប្តាហ៍​នេះ។ សប្តាហ៍​នេះ​អាច​ក្លាយ​ជា​ពេល​ដែល​សប្បាយ​រីករាយ​បំផុត​ក្នុង​ជី​វិត​ Taylor Swift។ តារា​ចម្រៀង​វ័យ ២៧​ឆ្នាំ​រូប​នេះ​ទើប​តែ​បាន​ប្រកាស​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​នាង​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។​

បន្ទាប់​មក​ Taylorនឹង​ត្រូវ​ទៅ​សម្តែង​ក្នុង​កម្មវិធី​ Saturday Night Live នៅ​ចុង​សប្តាហ៍​នេះ​ទៀត។ រឿង​ដែល​គួរ​ឲ្យ​រំភើប​ជាង​នេះ​ទៀត​នោះ គឺ​ក្រោយ​ពេល​ដែល​នាង​បាន​បញ្ចប់​ការ​សម្តែង ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា មិត្ត​ប្រុស​របស់​នាង​លោក  Joe Alwyn មាន​អ្វី​ជា​ពិសេស​សម្រាប់​មិត្ត​ស្រី​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ។

មាន​ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​ប្រាប់​មក​ HollywoodLife.com  ថា៖ “ទំនាក់​ទំនង​រវាងTaylor និង​ Joe ពិត​ជា​អស្ចារ្យ​ណាស់​។ Joe មាន​គម្រោង​ផ្អាក​ការ​សម្ដែង​របស់​លោក​ដើម្បី​រៀបចំ​រឿង​ភ្ញាក់ផ្អើល​មួយ​សម្រាប់​តារា​ចម្រៀង​ Taylor ជាមួយ​នឹង​អាហារ​ពេល​ល្ងាច​ដ៏​ផ្អែម​ល្ហែ​ម​មួយ​នៅ​ឯ​សណ្ឋាគារ​មួយ​ដែល​នាង​ចូលចិត្ត​ជាង​គេ​នៅ​ទី​ក្រុង​ញ៉ូយ៉ក។ លោក​ពិត​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​របស់​នាង​ណាស់។ បន្ថែម​ពី​នេះ​ទៀត​ លោក​មាន​អារម្មណ៍​ថា​ ខ្លួន​គឺ​ជា​មនុស្ស​ប្រុស​ដែល​សំណាង​ជាង​គេ​នៅ​លើ​លោក​នេះ។”

សម្រាប់​ អាល់ប៊ុម​ថ្មី​របស់​តារា​ចម្រៀង​ Taylor Swift គឺ​ទើប​តែ​ដាក់​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ iTune ប៉ុន្មាន​ម៉ោង​មុន​នេះ​ទេ​ ហើយ​បើ​និយាយ​ពី​សន្ទុះ​នៃ​ការ​គាំ​ទ្រ​គឺ​ពិត​ជា​ច្រើន​គួរ​សម៕

ប្រភព៖ Hollywoodlife   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី