ទ្រព្យ​សម្បត្តិ​របស់​ Bill Gate, Warrant Buffett ​និង​ Jeff Bezos ​លើស​ពលរដ្ឋ​ក្រីក្រ​អាមេរិក​ពាក់​កណ្ដាល​ប្រទេស​

  • 2017-11-10 12:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​អាមេរិក​បី​រូប​គឺ​ Bill Gate, Warrant Buffett ​និង​ Jeff Bezos ​មាន​ចំនួន​លើស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ក្រីក្រ​បំផុត​អាមេរិក​បំផុត​ទាំង​ ១៦០ ​លាន​នាក់​ក្នុង​អាមេរិក។

បញ្ជី​របាយ​ការណ៍​មហា​សេដ្ឋី​ប្រចាំ​ឆ្នាំ​ ២០១៧​ Billionaire Bonanza 2017 ​ចង​ក្រង​ដោយ​វិទ្យាស្ថាន​ Institute Policy Studies ​ឱ្យ​ដឹង​ថា​ មហា​សេដ្ឋី​ទាំង​បី​រូប​មាន​ទ្រព្យ​សម្បតិ្ត​រួម​គ្នា​សរុប​ ២៤៨,៥ ​ប៊ីលាន​ដុល្លារ​ឬ​លើស​ទ្រព្យ​សម្បតិ្ត​របស់​ពលរដ្ឋ​អាមេរិក​ ១៦០ ​លាន​នាក់​ ឬ ​៥៣​លាន​គ្រួសារ​នៅ​អាមេរិក​ ។

របាយ​ការណ៍​ដដែល​នេះ​បង្ហាញ​ថា​ បុគ្គល​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​គេ​ ៤០០ ​នាក់​ក្នុង​អាមេរិក​ដែល​បូក​ទ្រព្ប​សម្បត្តិ​បញ្ជូល​គ្នា​មាន​ចំនួន​ប្រមាណ​ ២,៦៨ ​ទ្រីលាន​ដុល្លារ​ដែល​តួលេខ​នេះ​មាន​ចំនួន​ខ្ពស់​ជាង​ GDP ​របស់​ចក្រភព​អង់គ្លេស​ ឬ​ក៏​ប្រទេស​ឥណ្ឌា​ ។ បុគ្គល​ទាំង​ ៤០០ នាក់​នោះ​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​ពលរដ្ឋ​ក្រីក្រ​បំផុត​ ៦៤% ​នៃ​ចំនួន​ប្រជាជន​អាមេរិក​ប្រហែល​ជា​ ៨០ ​លាន​គ្រួសារ​ ឬ​ ២០៤ ​លាន​នាក់ ច្រើន​ជាង​ចំនួន​ប្រជាជន​ក្នុង​ប្រទេស​កាណាដា និង​ប្រទេស​ម៉ិកស៊ិក​ទៅ​ទៀត​ ។

ទោះ​បី​ជា​មាន​ការ​កាត់​ពន្ធ​ ស្នើ​ឡើង​ដោយ​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែល​ទំនង​ជា​ពង្រីក​គម្លាត​ក៏​ដោយ​ក៏​មាន​វិសមភាព​ទ្រព្យ​សម្បត្តិ ​ខណៈ​ការ​កាត់​បន្ថយ​ពន្ធ​ ៨០% ​អាច​គ្រប់គ្រង​បាន​តែ​ ១% ​នៃ​អ្នក​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​បំផុត​តែ​ប៉ុណ្ណោះ​ ៕

ប្រភព៖ RT   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ