គន្លឹះ ៦ យ៉ាង​ជួយ​ដល់​ការ​ថតរូប​ក្មេងៗ​ឲ្យ​បាន​ល្អ​

  • 2017-11-11 03:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ក្មេងៗ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​គួរ​ចងចាំ​ ទាក់ទង​នឹង​ដំណើរ​វិវត្ត​ក្មេង​ និង​ឥរិយាបថ​ពួកគេ​ដែល​អាច​បង្ហាញ​ជា​រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ អ្នក​អាច​ពិនិត្យ​ខ្លឹមសារ​ខាងក្រោម​ជា​យោបល់​បាន​៖

១. ការ​ថត​លក្ខណៈ​ Portrait

ការ​ថតរូប​លក្ខណៈ​ Portrait ល្អ​សម្រាប់​រូបភាព​ក្រុម​គ្រួសារ​ ជា​ពិសេស​ក្មេង​ ប៉ុន្តែ​រូបភាព​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ និង​ភាព​ស្រស់​ស្អាត​ពួកគេ​ ទើប​សំខាន់​ជាង​។

២. យក​កាមេរ៉ា​តាម​ខ្លួន​

រូបភាព​ល្អៗ​អាច​កើតឡើង​គ្រប់​ពេល​នៅ​ហាង​លក់​ទំនិញ​ ឬ​នៅ​សួនច្បារ​ ក្នុង​ពេល​ដំណើរ​កម្សាន្ត​ជាមួយ​ពួកគាត់​ ដូច្នេះ​អ្នក​គួរ​មាន​កាមេរ៉ា​ជាប់​ខ្លួន​ជានិច្ច​ អាច​មាន​ទំហំ​តូច​ក៏​បាន​ងាយស្រួល​ដាក់​ក្នុង​ហោប៉ៅ​។

៣. គិត​ពី​ផ្នែក​នៃ​ជីវិត​

អ្នក​អាច​ចាប់​យក​នូវ​សកម្មភាព​ទូទៅ​របស់​ក្មេងៗ​ ដូចជា​ក្មេង​កំពុង​លេង​ ក្មេង​ងើប​ពី​ជំងឺ​ ក្មេង​មាន​អារម្មណ៍​ក្រៀមក្រំ​ ក្មេង​មាន​អារម្មណ៍​សប្បាយ​ ក្មេង​កំពុង​គេង​ ក្មេង​លេង​ល្បែង​កម្សាន្ត​ ក្មេង​ភ្ញាក់ផ្អើល​ពេល​ឃើញ​អ្វី​មួយ​។ សកម្មភាព​ និង​អារម្មណ៍​ជា​រូបភាព​បែប​ធម្មជាតិ​ដ៏​រស់​រវើក​សម្រាប់​ភាព​យូរ​អង្វែង​។

៤. ថត​ហើយ​គួរ​មើល​ត្រឹម​អ្នក​

រូបភាព​ក្មេង​អាច​ជា​កូន​ បងប្អូន​ ឬ​ក្មេង​​ជិតខាង​ ក្រោយ​ថត​គួរ​រក្សាទុក​ជា​អនុស្សាវរីយ៍​ អាច​បង្ហាញ​ពេល​ពួកគេ​ធំ​ឡើង​។ ដូច្នេះ​មិនមែន​រូបភាព​ទាំងអស់​គួរ​ថត​ ហើយ​បង្ហោះ​លើ​ Online ដើម្បី​ទទួល​បាន​ចំនួន​ Like នោះ​ទេ​ពី​អ្នក​ដទៃ​នោះ​ទេ​។

៥. ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ​​ពិតៗ

ការ​ថតរូប​ក្មេង​ពេល​ខ្លះ​មិនមែន​ជា​ចំនុច​ងាយស្រួល​នោះ​ទេ​ ដើម្បី​ផ្ដិត​បាន​រូប​ល្អៗ​។ បែប​នេះ​ អ្នក​អាច​ប្រាប់​ពួកគេ​ពី​រូបភាព​អ្នក​ចង់​បាន​ក្នុង​ចិត្ត​ ដើម្បី​​ថត​ចំនួន​ ១ សន្លឹក​ រួច​អ្នក​បណ្ដោយ​ឲ្យ​អ្វី​ដែល​ពួកគេ​ចង់​បាន​ ដើម្បី​ថត​ ១​ សន្លឹក​ផ្សេង​ទៀត​។ ដូច្នេះ​អ្នក​មាន​រូបភាព ២ សន្លឹក​សម្រាប់​ជ្រើសរើស​ ។

៦. ផ្ដល់​កាដូ​ដល់​ពួកគេ​

អ្នក​អាច​រក្សាទុក​នូវ​បណ្ដុំ​រូបភាព​ពី​ក្មេងៗ ដើម្បី​ប្រគល់​ជូន​ពួកគាត់​មើល​ពេល​ធំ​ ជា​ពិសេស​ ថ្ងៃខួបកំណើត ឬពិធី​មង្គល​របស់​ពួកគេ​៕

ប្រភព៖ Digital Photography School   ប្រែសម្រួល ៖ ប៊ុន ធឿន