Eminem និង Beyoncé បញ្ចេញ​បទ​ថ្មី​ចំ​ថ្ងៃ​ Taylor បញ្ចេញ​អាល់ប៊ុម

  • 2017-11-11 03:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ Eminem និង Beyoncé បាន​បញ្ចេញ​បទ​ថ្មី​ "Walk on Water” ដែល​អ្នក​ទាំង​ពីរ​បាន​ច្រៀង​រួម​គ្នា​ចំ​ថ្ងៃ​ដែល Taylor Swift បញ្ចេញ​អាល់​ប៊ុម​ថ្មី​ "Reputation” តែ​ម្ដង។

Eminem
Beyoncé

អត្ថន័យ​ក្នុង​បទ​ចម្រៀង​នោះ​បង្ហាញ​ពី​ស្ថាន​ភាព​របស់ Beyoncé ដែល​ខ្លួន​ពិត​ជា​ពូកែ​ឫ​ក៏​អាច​ហៅ​ថា Queen Bey ដែល​មិន​ញញើត​នឹង​រឿង​អ្វី​ទាំង​អស់។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ឃ្លា​មួយ​ក្នុង​បទ​ចម្រៀង​ដែល​ច្រៀង​ថា​ "I Walk on Water” គឺ​សំដៅ​ទៅ​លើ​ហេតុ​ការណ៍​ដែល​ព្រះ​យេស៊ូ​សាសនា​គ្រិស្ត​ធ្លាប់​ដើរ​លើ​ទឹក ដែល​បង្ហាញ​នៅ​ព្រះ​គម្ពីរ​ប៊ីប។

ប៉ុន្តែ​តារា​ពីរ​រូប​នេះ​បាន​កែច្នៃ​អត្ថន័យ​ ទៅ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ដូច​ជា​បង្ហាញ​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួន​ផង​ដែរ៕

ចង់​ដឹង​ច្បាស់​ស្ដាប់​អត្ថន័យ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ