មិនធ្លាប់មាន! ក្រុម​ចម្រៀង​បុរស​កូរ៉េ​ ​ធ្វើ​​ជា​អ្នក​ផ្សាយ​សំឡី​អនាម័យ​ស្ត្រី

  • 2017-11-11 04:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​​កូរ៉េ​ ASTRO បាន​ក្លាយ​ជា​​ក្រុម​បុរស​ដំបូង​បំផុត​​ដែល​ត្រូវ​ជ្រើស​តាំង​ធ្វើ​ជា​ម៉ូដែល​​ផ្សព្វផ្សាយ​ផលិតផល​សំឡី​អនាម័យ​ស្ត្រី។​

ផ្អែក​តាម​ក្រុមហ៊ុន​សំឡី​អនាម័យ​បាន​លើក​ឡើង​ថា ​ពួក​គេ​ជ្រើស​រើស​ក្រុម​ ASTRO ដោយ​សារ​តែ​​ក្រុម​នេះ​ សក្ដិសម​ជា​​ក្រុម​មាន​ទឹក​ចិត្ត​ពិត, ទឹក​ចិត្ត​ល្អ និង​ជា​មិត្ត​ប្រុស​ដែល​ចេះ​គិត​គូរ។

ក្នុង​ពាណិជ្ជកម្ម​ សមាជិក​ក្រុម​ ASTRO បាន​ប្រែ​​កាយ​​ទៅ​ជា​​មិត្ត​ប្រុស​ដ៏​សុភាព​រាប​សារ ដែល​មាន​ស្នាម​ងងឹត​ទាក់​ទាញ​ និង​​មាន​ប្រើ​​សំលៀកបំពាក់​ផ្កា​ឈូក​ទៀត​ផង៕ ​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង