បើ​ដំ​ឡើង​ទៅ iOS 11 គួរ​​ដោនឡូត​កម្មវិធី​​ប្រើ​​បច្ចេកវិទ្យា​ AR ល្អៗ​​ទាំង​នេះ​

  • 2017-11-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​ មិថុនា​ ក្រុមហ៊ុន​ Apple បាន​បង្ហាញ​នូវ​ ARKit ជា​ Framework ផ្ទាល់​ខ្លួន​សម្រាប់​កម្មវិធី​បែប​ Augmented-reality។ បច្ចេកវិទ្យា​នេះ​អាច​ឲ្យ​អ្នក​ដាក់​នូវ​ធាតុ​ផ្សេងៗ​លើ​ទិដ្ឋភាព​ជាក់ស្តែង​គ្រប់​ទីកន្លែង​ ដោយ​ប្រើប្រាស់​ iPhone ឬ​ iPad។

មុខងារ​ថ្មី​នេះ​មាន​លើ​ iOS 11។ អ្នក​អាច​ពិនិត្យ​មើល​នូវ​កម្មវិធី​ខាងក្រោម​ប្រើ​នូវ​ ARKit ជា​យោបល់​ពី​អ្វី​អាច​ធ្វើ​បាន​បច្ចុប្បន្ន​ជាមួយ​នឹង​ Framework នេះ​។

  • កម្មវិធី Amazon, កម្មវិធី Magnolia Market៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ដាក់​នូវ​ផលិតផល​ផ្សេងៗ​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ដូចជា​ផ្ទះ​ ឬ​បន្ទប់​ទទួល​ភ្ញៀវ​ រួច​អ្នក​ពិនិត្យ​មើល​សម​ ឬ​អត់​។ បន្ទាប់​មក​អ្នក​អាច​ចែករំលែក​ជាមួយ​មិត្តភ័ក្ដិ​ជួយ​ពិនិត្យ​មើល​​ ប្រសិនបើ​អ្នក​ពេញ​ចិត្ត​ អ្នក​អាច​ចុច​លើ​ចំណុច​គ្រាប់​បី​នៅ​ជ្រុង​អេក្រង់​ អ្នក​នឹង​ឃើញ​ទំព័រ​ជាមួយ​នឹង​ព័ត៌មាន​លំអិត​ផលិតផល​ទាំង​នោះ​ រួច​អ្នក​បញ្ចូល​ក្នុង​ Cart សម្រាប់​ការ​ទិញ​បាន​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Ikea Place៖ កម្មវិធី​នេះ​ស្រដៀង​នឹង​កម្មវិធី​ខាងលើ​ដែរ​ ប៉ុន្តែ​មិន​មាន​បញ្ចូល​ការ​ទិញ​ផលិតផល​ទាំង​នោះ​ទេ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Holo៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​បន្ថែម​នូវ​ តួអង្គ​មនុស្ស​ និង​សត្វ​លើ​ទិដ្ឋភាព​ ហើយ​ផ្ដល់​ជម្រើស​ក្នុង​ការ​ថត​ជា​រូបភាព​ ឬ​វីដេអូ​។ អ្នក​អាច​ពង្រីក​បង្រួម​ រំកិល​អាស្រ័យ​លើ​ទីតាំង​អ្នក​ ហើយ​អ្នក​ក៏​អាច​បញ្ចេញ​ប្រតិកម្ម​លើ​តួអង្គ​នោះ​បាន​ដែរ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Giphy World៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ដាក់​នូវ​រូបភាព​មាន​ចលនា​ (GIF) ឬ​ Sticker ផ្សេងៗ​លើ​ទិដ្ឋភាព​ ហើយ​អ្នក​អាច​គ្រប់គ្រង​ទីតាំង​ ព្រម​ទាំង​អាច​ថត​ជា​រូបភាព​ និង​វីដេអូ​បាន​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Fitness AR៖ កម្មវិធី​នេះ​ប្រើ​ API របស់​ Strava ដើម្បី​ទាញ​ទិន្នន័យ​ និង​បម្លែង​ផ្លូវ​ទៅ​ជា​ផែនទី​ 3D ដែល​បង្ហាញ​នូវ​ដី​អ្នក​បាន​ឆ្លង​កាត់​ ដោយ​រត់​ ឬ​ជិះ​កង់​។ អ្នក​អាច​ពិនិត្យ​មើល​ផ្លូវ​អ្នក​ធ្លាប់​បាន​ធ្វើ​លំហាត់​ប្រាណ​បាន​ជា​ 3D លើ​បន្ទាត់​ពណ៌​ខៀវ​ រួច​ចែករំលែក​ទៅ​កាន់​មិត្តភ័ក្ដិ​បាន​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Hair Color ដោយ ModiFace៖ កម្មវិធី​នេះ​អាច​សម្គាល់​មើល​សក់​អ្នក​បាន​លំអិត​ ដោយ​វីដេអូ​ រួច​អ្នក​អាច​ផ្លាស់ប្ដូរ​ពណ៌​អ្នក​ចូលចិត្ត​។ អ្នក​ប្រហែល​ជា​អាច​នឹង​ផ្លាស់ប្ដូរ​ពណ៌​សក់​ពេល​អ្នក​ប្រើ​កម្មវិធី​នេះ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី Magic Sudoku៖ កម្មវិធី​នេះ​ប្រើ​កាមេរ៉ា​ក្រោយ​តែ​មិនមែន​ជា​កម្មវិធី​តម្រង់​ហើយ​ថត​តែ​ម្ដង​នោះ​ទេ​។ កម្មវិធី​ប្រើ​ AR ជួយ​អ្នក​ដោះស្រាយ​នូវ​ហ្គេម​ Sudoku puzzle ពិបាក​ អ្នក​មិន​អាច​ដោះ​បាន​។ អ្នក​គ្រាន់​តែ​តម្រង់​កាមេរ៉ា​លើ​ផ្ទៃ​ក្រឡា​ហ្គេម​នៃ​កុំព្យូទ័រ​ ឬ​ iPad ឲ្យ​ត្រូវ​នឹង​ចំណុច​ពណ៌​លឿន​លើ​រូប​នោះ​ទេ​ ចម្លើយ​នឹង​បង្ហាញ​។ ដោនឡូត​នៅ​ទីនេះ
  • កម្មវិធី ShARk ដោយ​ Curiscope៖ កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ដាក់​ត្រី​ហែល​លើ​ទិដ្ឋភាព​ជាក់ស្តែង​ រួច​ដាក់​ចំណី​ត្រង់​ចំណុច​ណា​មួយ​ ត្រី​ឆ្លាម​នឹង​ហែល​ទៅ​រក​។ ប្រសិនបើ​អ្នក​មិន​ដាក់​ចំណី​ ត្រី​ឆ្លាម​នឹង​ហែល​ចុះ​ឡើង​ពេញ​ទិដ្ឋភាព​។ អ្នក​ក៏​អាច​ថត​ជា​វីដេអូ​នូវ​សកម្មភាព​ពេល​វា​ហែល​ផង​ដែរ​ក្នុង​ការ​ចែក​រំលែក​៕ ដោនឡូត​នៅ​ទីនេះ

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ ប៊ុន ធឿន