មក​ដឹង​តិចនិក​ថត​រូប​ឆ្មា​ ចេញ​កុងហ្វូ​របស់​អ្នក​ជំនាញ​ថតរូប​ជនជាតិ​ជប៉ុន

  • 2017-11-12 05:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hisakata Hiroyuki អ្នក​​ជំនាញ​ថត​រូប​ជនជាតិ​ជប៉ុន គឺ​ជា​អ្នក​ស្រលាញ់ និង ចូលចិត្ត​ថត​រូប​ឆ្មា​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ រូប​ភាព​ឆ្មា​ចេញ​ក្បាច់​កុងហ្វូ​របស់​លោក​ជា​ច្រើន​ប៉ុស្តិ៍​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​លោក​បង្ហោះ​ទៅ​លើ​អ៊ីនធឺណិត។ ​ ដើម្បី​ថត​រូប​​ដ៏​កម្រ​ទាំង​នេះ​បាន​លោក​បាន យក​ឆ្មា​ជ័រ​មក​ជន្ល​ពី​លើ​ឆ្មា​ទាំង​នោះ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ឆ្មា​ហក់​លង​យ៉ាង​សប្បាយ​លើ​អាកាស ហើយ​ដៃ​ម្ខាង​ទៀត​លោក​ចាំ​ថត ដោយ​បុរស​វ័យ​៣០​ឆ្នាំ​នេះ បាន​កំណត់​យក Shutter Speed ឲ្យ​លឿន​ទើប​ថត​សកម្មភាព​ដ៏​លឿន​ដូច​ផ្លេក​បន្ទោរ​របស់​ឆ្មា​ទាន់។

ឆ្មា​មាន​បុគ្គលិកលក្ខណៈ​អស្ចារ្យ វា​ពូកែ​រាំ និង រាំ twist ឆ្មា​គឺ​ជា​វីរបុរស​នៅ​ក្នុង​សៀវភៅ​កំប្លែង​មួយ​ដ៏​មាន​ឥទ្ធិពល​របស់អាមេរិក សត្វ​ឆ្មា​ពូកែ​ក្បាច់គុន និង នីនចារ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​អំពី​បុគ្គលិក​លក្ខណៈ​ពិសេស​របស់​ឆ្មា​ទេ។ លោក Hisakata Hiroyuki បាន​និយាយ។ ​

ចង់​ដឹង​​ថា​អស្ចារ្យ​ប៉ុណ្ណា សូម​ទស្សនា​រូប​ភាព​ទាំង​នេះ

ប្រភព៖ Yahoo   ប្រែសសម្រួល៖ សុខ លាងហ៊ត