Pixel 2 XL តម្លៃ​ក្បែរ 1K ទើប​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក

  • 2017-11-13 03:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ជំនាន់​ទី ២ ម៉ូឌែល Pixel 2 XL របស់ Google ទើប​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​បរទេស​កាល​ពី​ពេល​ថ្មីៗ ពេល​នេះ​បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក ​តម្លៃ​ក្បែរ ១ ០០០ ដុល្លារ។

Pixel 2 XL

តាម​ប្រភព​ពី​ហាង​ Sokly បាន​ឲ្យ​ដឹង​ថា Google Pixel 2 XL ទើប​នឹង​យក​មក​លក់​មាន​ចំនួន ១ ពណ៌​​ប៉ុណ្ណោះ​គឺ ខ្មៅ​លាយ​ប្រផេះ។

កំពូល​ស្មាតហ្វូន​កាមេរ៉ា​ល្អ​ដាច់​គេ​នេះ មាន​ពីរ​ទំហំ​ ដោយ​ដាក់​លក់​ជាមួយ​ទំហំ 64GB តម្លៃ ១ ០៩៩ ដុល្លារ និង​ទំហំ 128GB តម្លៃ ១ ១៩៩ ដុល្លារ។

+លក្ខណៈ​សម្បត្តិ​កាមេរ៉ា Pixel 2

  • Sensor វិមាត្រ 1/2​.6-inch ទំហំ 12MP
  • Aperture ទំហំ f/1.8
  • បច្ចេកវិទ្យា Dual-Pixel Autofocus
  • មុខងារ​ទប់​លំនឹង OIS
  • បច្ចេកវិទ្យា HDR+
  • ប្រព័ន្ធ Portrait Mode ជំនាន់​ថ្មី។​

Google Pixel 2 និង 2 XL មាន​កាមេរ៉ា​​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ដោយ​មាន​ទំហំ​​ ១២ MP, Aperture f/1.8 និង​មាន​បច្ចេកវិទ្យា​ Dual Pixel Focus។ DxOMark បាន​វាយ​តម្លៃ​ថា​កាមេរ៉ា​ Pixel 2/2 XL អាច​ធ្វើ​ការ​​បាន​យ៉ាង​ល្អ​នៅ​ពេល​ថត​រូប​ដោយ​ប្រើ​មុខងារ​​ HDR+។ លើស​ពី​នេះ​កាមេរ៉ា​របស់​វា​ថែម​ទាំង​អាច​ថត​រូប​ប្រភេទ​ច្បាស់​មុខ​ព្រាល​ក្រោយ​ ដូច​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ពីរ​គ្រាប់​ដែរ។

Pixel 2 XL | ប្រភព៖ sokly

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម