ហ្សកដានី​មក​ ​គឺ​ដើម្បី​យក​៣​ពិន្ទុ​ដាច់​ខាត ​ទោះ​កម្ពុជា​មាន​កីឡាករ​ល្អ​ច្រើន​ក៏​ដោយ

  • 2017-11-13 04:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្សកដានី ​នឹង​ត្រូវ​ប្រកួត​តតាំង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នៅ​ថ្ងៃ​​ស្អែក​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​ក្នុង​វគ្គ​ជម្រុះ​ពូល​ពាន​រង្វាន់ AFC Asian Cup ។

មុន​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ចាប់​ផ្ដើម ​លោក Jamal Abu-Abed ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ហ្សកដានី ​បាន​និយាយ​ថា​ក្រុម​កម្ពុជា​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ដែល​អាច​បង្ក​ការ​លំបាក​ដល់​ក្រុម​របស់​ខ្លួន។ យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ លោក​នឹង​ដាក់​កីឡាករ​ឱ្យ​លេង​១០០​% ​ដើម្បី​យក​បាន​៣​ពិន្ទុ​បន្ថែម ឡើង​ទៅ​វគ្គ​បន្ដ។ ចំពោះ​ក្រុម​គោ​ព្រៃ​កម្ពុជា ​គ្រូ​បង្វឹក​រូប​នេះ​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ ​បើ​ទោះ​ជា​ធ្លាប់​ឈ្នះ​ច្រើន​គ្រាប់​កាល​ពី​ប្រកួត​លើក​មុន​ក៏​ដោយ។

ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​ធ្លាប់​បាន​ប៉ះ​គ្នា​ម្ដង​មក​ហើយ ​កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយគ្រា​នោះ​ក្រុម​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​ Leonardo ​ចាញ់​ក្នុង​លទ្ធផល ៧-០៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម