ម៉ៃយ៉ា ប៉ះ​ ធារិទ្ធ កាន់​តែ​ទាក់ទាញ​ក្នុង​រឿង​ថ្មី​ "កំហឹង​អ្នក​ស្រុក​"

  • 2017-11-13 08:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ខ្មែរ​ "កំហឹង​អ្នកស្រុក" ដែល​នឹងដាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរ​ទស្សន៍ MYTV ថ្ងៃនេះ​ហើយ។ រឿង​ភាគ​នេះ​គឺ​ប្រភេទ​បែប​មនោសញ្ចេតនា កំប្លែង និង​ការ​អប់​រំ ដែល​មាន​តួ​ល្បីៗ​និង​ស្រស់​សង្ហា​ជា​ច្រើន​រូប​។ សម្រាប់​តួ​អង្គ​ឯក គឺ​លោក ​ប៉ែន ភ័ក្ត្រ​សុធារិ​ទ្ធ​ សម្តែង​ជា​តួអង្គ នរិន្ទ​ និងកញ្ញា សូ វ៉ៃយ៉ា សម្តែង​ជាតួអង្គ​ រចនា។

នរិន្ទ ជា​កូន​ប្រុស​របស់​លោក​ន​រា​ នាយក​វិទ្យា​ល័យ​ភូមិ​ចាស់ និង​អ្នកស្រី​សុខ​នី​ជា​ស្ត្រី​មេផ្ទះ​។ នរិន្ទ​មាន​រូបរាង​សង្ហា​សុភាពរាបសារ​ដឹង​ចាស់​ទុំ ច​រឹត​អង់អាច​ម៉ឺងម៉ាត់​ហ្មត់ចត់​គោរ​ព​ការងារ​។ មាន​នារី​ស្អាតៗ​ជាច្រើន​នៅ​ក្នុង​ភូមិ​តាម​ស្រលាញ់​លើ​រូប​ក​ម្លោះ តែ​នរិន្ទ​មិន​បាន​ចាប់អារម្មណ៍​ទៅ​នារី​ទាំងអស់​នោះ​វិញ​ទេ ព្រោះ​រូបគេ​លួច​ចាប់ចិត្ត​ទៅលើ​មិត្តស្រី​រួម​ថ្នាក់​ម្នាក់​ឈ្មោះ​នាង ​រចនា ដែលជា​កូនស្រី​របស់​មេភូមិ​កាន​។​

រីឯតួស្រី រចនា ជា​នារី​រូប​ស្អាត​សុភាពរាបសារ​ដឹង​ចាស់​ទុំ ហើយ​ក​ម្លោះៗ​ក្នុង​ភូមិ​លួច​ស្រលាញ់​លើ​រូបនាង​។ រចនា​មិនបាន​ទុក​ប្រុសៗ​ទាំង​នោះ​ក្នុង​ចិត្ត​នាង​ទេ ព្រោះ​នាង​បាន​មានចិត្ត​ទៅ​រូប​ នរិន្ទ ​រួច​ទៅ​ហើយ​។ តែ​សេចក្ដីស្នេហា​រវាង​រចនា​និង​នរិន្ទ ត្រូវ​បាន​នាង​ម៉ាឡៃ នាង​ចន្ទី​ និង​ នាយ​ឆើត​នាយ​ដ​ន្យ​ជ្រៀតជ្រែក​។​

ចង់ដឹង​សាច់រឿង​ទៅ​ជា​យ៉ាងណា ហើយ​មានរឿង​អ្វី​កើតឡើង​ខ្លះ​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​រឿង​កំហឹង​អ្នកស្រុក​ដែល​មាន​ចាក់​បញ្ចាំង​រៀ​ង​រាល់ថ្ងៃ​ច័​ន្ទ​ដល់​ព្រហស្បតិ៍​វេលា​ម៉ោង​៧​យ​ប់​នៅ​ស្ថានីយ​ទូរ​ទស្សន៍ MYTV តែ​មួយ​គត់៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី