ឆ្នាំ​២០១៧ ​ហ្សកដានី ​ស៊យ​ណាស់​លេង​ក្រៅ​ដី អីចឹង​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា

  • 2017-11-13 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្រុម​ហ្សកដានី ​ថា​ពួកគេ​មក​ប្រកួត​ជាមួយ​កម្ពុជា​លើក​នេះ គឺ​ដើម្បី​យក​៣​ពិន្ទុ ​ក្ដោប​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ក្នុង​ពាន​រង្វាន់ AFC Asian Cup ​ដោយ​មិន​ខ្វល់​ពី​ប្រវត្តិ​ពី​មុន​មក​នោះ​ទេ។

យ៉ាងណាមិញ ​កម្ពុជា​ហាក់​ដូចជា​មិន​អាច​បំភ្លេច​បាន​ឡើយ ​នៅ​គ្រា​ដែល​ពួកគេ​ចាញ់​ក្រុម​ខ្លាំង​នៅ​អាស៊ី​មួយ​នេះ​ដល់​ទៅ ៧-០ ​ឯ​ណោះ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។ ជាក់ស្ដែង ​ហ្សកដានី​ពិត​ជា​ខ្លាំង​មែន​ក្នុង​ដី​របស់​ពួកគេ ​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ដូចជា ហ្សកហ្ស៊ី ហុងកុង ​អី​ជា​ដើម ប៉ុន្តែ​លេង​ក្រៅ​ដី​វិញ ហាក់​ធ្វើ​មិន​បាន​ល្អ​ទេ។

តួ​យ៉ាង​ក្នុង​ឆ្នាំ​២០១៧​នេះ ​៥​ប្រកួត​របស់​ហ្សកដានី ​នៅ​ក្រៅ​ដី មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​ឡើយ ទោះ​លេង​ជាមួយ​ក្រុម​ណា​ក៏​ដោយ។ ដោយ​ចាញ់​ក្រុម​អីរ៉ាក់ ១-០ ​ស្មើ​ជាមួយ ហុងកុង ​០-០ ​ស្មើ វៀតណាម ០-០ ​ស្មើ​ជាមួយ​បារែន ០-០ ​និង​ស្មើ​អាហ្វហ្គានីស្ថាន ៣-៣។ តែ​បើ​ក្នុង​ដី​វិញ ​ឈ្នះ​ហ្សកហ្ស៊ី ១-០ ​ឈ្នះ​ហុងកុង ៤-០ ​ឈ្នះ កម្ពុជា ​៧-០ ​ឈ្នះ​អាហ្វហ្គានីស្ថាន ៤-១ ​ឯ​ណោះ។

ស្ថិតិ​នេះ ​ដូចជា​បញ្ជាក់​បាន​ខ្លះ​ៗ​ថា ​ការ​ចង់​បាន​ត្រឹម​ស្មើ ​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ​ហាក់​ដូចជា​មាន​ឱកាស​ច្រើន​ដែរ ត្បិត​អី​លោក​ក៏​បង្កើត​ពី​កត្តា​កម្ពុជា​មាន​ប្រៀប​ជាង​ហ្សកដានី​ដែរ។ ដូច្នេះ​ហើយ មាន​តែ​សង្ឃឹម​លើ​បង​ប្អូន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន លើក​ទឹក​ចិត្ត​កីឡាករ​កម្ពុជា​ក្នុង​ការ​ប្រកួត​សំខាន់​មួយ​នេះ។

លោក Jamal Abu-Abed

រឿង​ដែល​មិន​អាច​ភ្លេច​បាន ​ការ​ដឹក​នាំ​ក្រុម​ប៉ុន្មាន​ប្រកួត​ខាង​លើ​នេះ មិនមែន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jamal Abu-Abed ​ឡើយ។ ដោយ​គ្រូ​បង្វឹក​រូប​នេះ ​ជា​គ្រូ​ថ្មី ​ហើយ​ការ​ប្រកួត​ជាមួយ​កម្ពុជា​ជា​ប្រកួត​ដំបូង​របស់​លោក។ លោក Jamal ​មុន​នាំ​ក្រុម​មក​កម្ពុជា ​បាន​ផ្លាស់​ប្ដូរ​កីឡាករ​ច្រើន​មែនទែន ​នៅ​ក្នុង​ក្រុម ​ជា​ពិសេស​ខ្សែប្រយុទ្ធ​តែ​ម្ដង ​ដោយ​កីឡាករ​ធ្លាប់​ស៊ុត​ចូល​កម្ពុជា​ទាំង​៧​គ្រាប់​នោះ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​លើក​ទី​២​នេះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ