​សហគ្រិន​ជើងចាស់​ថា យុវជន​រៀន៤​ ភាសានេះ ​នឹងរស់​បាន​ស្រួល

  • 2017-11-13 09:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​វេទិកា​ ​"រៀនធ្វើ​ជំនួញ​" ​កាលពី​ពេល​កន្លងទៅ​សហគ្រិន​ចាស់​វស្សា​ លោក សោម ​សម្បត្តិ នាយក​ក្រុមហ៊ុន​នៃថ្នាំ​ពណ៌ក្នុង​ស្រុក​ Campaint  បាន​ផ្ដល់​ដំបូន្មាន​ដល់យុវ​និស្សិត​ទាំងឡាយ​ គួររៀន​ភាសា​លើស​ពីមួយ​ នោះ​ជីវិត​ទាំង​ការងារ​ និងការ​ចាប់​ផ្ដើម​រកស៊ី នឹង​ឆ្ពោះ​ទៅ​រកវិថី​ជោគជ័យ​ជា​មិនខាន​។

(​លោក សោម សម្បត្តិ)

​លោក សោម សម្បត្តិ ​លើក​ឡើង​ថា ​ភាសាមាន​ច្រើនរាប់​មិនអស់​ ​តែស​ម្រាប់សហគ្រិនជើងចាស់រូបនេះផ្ទាល់ បានណែនាំ​ឲ្យយុវជន​គួររៀន​ភាសាចំនួន​៤រួមមាន​៖

១. ភាសា​ក្នុង​ស្រុក​៖ ត្រូវចេះ​និយាយ​យត្រូវ​អក្ខរាវិរុទ្ធ ​និងចេះ​សម្រប​ទៅតាម​តំបន់​ទាំងអស់​។

២. ​ភាសា​អង់គ្លេស៖ ​អង់គ្លេស ជាភាសាសកល ហេតុនេះមិនត្រូវរំលងដាច់ខាត។

៣. ​ភាសា​ក្នុង​អាស៊ី៖ យុវជន​គួរ​រៀន​ភាសាចិន និងថៃ នេះបើតាម​លោក សម្បត្តិ​បញ្ជាក់។

៤. ​ភាសា​បច្ចេកទេស​៖ ​ភាសានេះ​អាស្រ័យ​លើ​ជំនាញ​របស់​អ្នកកំពុងរៀន។ ​ឧទាហរណ៍ អ្នករៀន​ផ្នែក​គ្រប់គ្រង ​ត្រូវចេះ​ជំនាញ​ដឹកនាំប្រជុំ ​និងរដ្ឋបាល​ជាដើម​។

(រូបភាពដោយ ស៊ិន សាវ៉េត)

​ជាមួយ​គ្នានេះ ​លោក​សម្បត្តិ​ បញ្ជាក់​​បន្ថែម​ថា​​ «នៅក្នុង​ទីផ្សារការងារប​ច្ចុប្បន្ន ភាសា​មួយ​មានតម្លៃ​មិនតិចជាង​មួយលាន​ដុល្លារទេ​...ហើយការ​ចេះភាសា​ពិតប្រាកដ​ ត្រូវតែមាន​មូលដ្ឋាន​បួន​គឺ ​ចេះអាន សរសេរ និយាយ និងស្តាប់ »៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម