Buffon សម្រក់​ទឹកភ្នែក​ពេល​អ៊ីតាលី​អត់​កៅអី​ទៅ​ World Cup

  • 2017-11-14 00:56:47
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ទី​បំផុត​គ្មាន​កៅអី​ទៅ​ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ទេ​ ក្រោយ​ស្មើ​គ្នា​ជាមួយ​ស៊ុយអែត​ ០ ទល់​នឹង​០​ កាល​ពី​យប់​មិញ។

ជើង​ឯក​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៦​បាន​ចាញ់​ ១-០ នៅ​វគ្គ Play-off ជើង​ទី​មួយ​ហើយ​មិន​អាច​ធ្វើ​អ្វី​គូ​ប្រជែង​បាន​នៅ​ជើង​ទី​ពីរ​ធ្វើ​ឲ្យ​ពួក​គេ​អស់​ឱកាស​លេង​ World Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​ ១៩៥៨​មក។ នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​រហស្សនាម​ថា​ Azzurri គ្មាន​កៅអី​ទៅ​ពាន​រង្វាន់​ពិភពលោក​ដោយ​លើក​ទី​មួយ​គឺ ១៩៣០។

ក្រោយ​បរាជ័យ​ដ៏​ធំធេង​នេះ​អ្នក​ចាំទី​ជើង​ចាស់​ Gianluigi Buffon បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ទាំង​សម្រក់​ទឹកភ្នែក​ដោយ​សារ​រូប​គេ​មាន​វ័យ​៣៩​ឆ្នាំ​ទៅ​ហើយ​មិន​អាច​បន្ត​លេង​ដល់​ World Cup លើក​ក្រោយ​បាន​ទៀត​នោះ​ទេ។

ដោយ​ឡែក​គ្រូ​បង្វឹក​ Gian Piero Ventura វិញ​បាន​និយាយ​ថា​ខ្លួន​មិន​ទាន់​សម្រេច​ចិត្ត​ថា​គួរ​លា​ឈប់​ពី​តំណែង​ ឬ​ក៏​បន្ត​ទៀត​ឡើយ​ដោយសារ​​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​សហព័ន្ធ​ ហើយ​ហេតុផល​មួយ​ទៀត​គឺ​កីឡាករ​ក្នុង​ក្រុម​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក៕ ​


ប្រភព៖ theguardian ប្រែសម្រួល៖ វីរ៉ុត