កីឡាករ​អ៊ីតាលី​ ៣​រូប​សម្រេច​ចូល​និវត្តន៍​តាម Buffon ក្រោយ​មិន​បាន​ទៅ​ World Cup

  • 2017-11-14 02:15:24
  • ចំនួនមតិ

ចន្លោះមិនឃើញ

Daniele De Rossi, Giorgio Chiellini និង Andrea Barzagli  បាន​ប្រកាស​ចូល​និវត្តន៍​តាម​ពី​ក្រោយ​ប្រធាន​ក្រុម Gianluigi Buffon បន្ទាប់​មិន​អាច​ជួយ​ជម្រើស​ជាតិ​អ៊ីតាលី​មាន​កៅអី​ទៅ​រុស្សី​ឆ្នាំ​ក្រោយ។

អ៊ីតាលី​បាន​​​ខកខាន​មិន​អាច​ទៅ World Cup ក្រោយ​ប្រកួត​ស្មើ​ជាមួយ​ស៊ុយអែត ០-០ ក្នុង​ជើង​ទី​២​​វគ្គ Play-off ខណៈ​ជើង​ទី​១បរាជ័យ​ ១-០ ក្នុង​ដី​ស៊ុយអែត។ នេះ​ជា​ការ​មិន​បាន​ទៅ​ព្រឹត្តិការណ៍​ធំ​ខាង​លើ​ជា​លើក​​ដំបូង​សម្រាប់អ៊ីតាលី​​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨។

​ក្រោយ​បរាជ័យ​នេះ De Rossi វ័យ​៣៤​ឆ្នាំ​ទាត់​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​២១​ប្រកួត និង​បង្ហាញ​ខ្លួន​១១៧​ប្រកួត ព្រម​ទាំង​មិត្ត​រួម​ក្រុម​២​នាក់​ទៀត Giorgio Chiellini និង Andrea Barzagli បាន​សម្រេច​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ព្រម​គ្នា​តែ​ម្ដង។  ​

Giorgio Chiellini

"វា​ជា​​ផ្ទាំង​ខ្មៅ​ងងឹត​សម្រាប់​បាល់​ទាត់​របស់​ពួក​យើង។ វា​ពិត​ជា​ងងឹត​ខ្លាំង​ណាស់​នៃ​ពួក​យើង​ដែល​បាន​ខិតខំ​អស់​២​ឆ្នាំ​មក​នេះ។ សម្ដី De Rossi។ ទន្ទឹម​គ្នា​នោះ Barzagli ដែល​ជា​មិត្ត​រួម​ក្រុម​ Juventus​ ជាមួយ Buffon ក៏​បាន​ថ្លែង​ដែរ​ថា៖ "ក្នុង​បាល់ទាត់ វា​គឺ​ជា​រឿង​ខកចិត្ត​ធំ​បំផុត​​ក្នុង​ជីវិត​របស់​ខ្ញុំ​"៕

Daniele De Rossi វ័យ​៣៤​ឆ្នាំ​
Andrea Barzagli វ័យ​៣៦​ឆ្នាំ​

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ