កែ​ ឡេង​ ទម្លាយ​​ឧបសគ្គ​ធំៗពីរ មុន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​​លើក​ទី៣​

  • 2017-11-14 02:56:33
  • ចំនួនមតិ

ចន្លោះមិនឃើញ

វីរ​​នារី​កម្ពុជា​​ កែ​ ឡេង​ មុន​ពេល​ឈ្នះ​មេដាយ​មាស​ពិភពលោក​នៅ​ប្រទេស​ចិន​​ឆ្នាំ​២០១៧​នេះ​​​ជួប​ឧបសគ្គ​ច្រើន​ទម្រាំ​បាន​នាំ​មេដាយ​មួយ​នេះ​ជូន​ប្រទេស​ជាតិ។​

អ្នកស្រី កែ ឡេង​ មក​ដល់​ភ្នំពេញយប់មិញ

អ្នក​ស្រី កែ​ ឡេង​ ឲ្យ​ដឹង​កាល​ពី​យប់​មិញ​នេះ​ថា​ ក្នុង​ចំណោម​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ទាំង​៣លើក​​​កន្លង​មក អ្នក​ស្រី​​​​ប្រកួត​នៅ​ប្រទេស​​ចិន​នេះ​​ជា​ការ​លំបាក​បំផុត​សម្រាប់​​លោក​ស្រី។​ ទី១​ អាកាសធាតុ​​ដែល​​ត្រជាក់​ខ្លាំង​បំផុត​គឺ​​ចន្លោះ​ពី​ ៨-១២​ អង្សា​។​​ ​លោក​ស្រី​ពិត​ជា​​​មិន​ធ្លាប់​សម​នឹង​សីតុណ្ហភាព​​ត្រជាក់​ខ្លាំង​បែប​នេះ​ទេ​ ដូច្នេះ​ជាការ​លំបាក​មួយ។ ទី​២​គឺ​ទី​លាន​ប្រកួត​​ដែល​ធ្វើ​ឡើង​នៅ​​​កណ្ដាល​វាល​ ហើយ​ត្រូវ​ប្រកួត​ក្រោម​ភ្លៀង​រលឹម​ទៀត​ផង។​ ​ប្រកួត​ក្រោម​ភ្លៀង​រលឹម​បែប​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ ពិត​ជា​ពិបាក​ណាស់។

អ្នកស្រី កែ ឡេង​ មក​ដល់​ភ្នំពេញយប់មិញ

ម្ចាស់​មេដាយ​មាស​ពិភពលោក​៣ជំនាន់​រូប​នេះ​បន្ថែម​ថា​ បើ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​ដូច​នេះ​ ប៉ុន្តែ​អ្នក​ស្រី​រួម​ និង​កីឡា​ការិនី​ដ៏​ទៃ​ទៀត​ មិន​បោះបង់​នោះ​ទេ​ពោលគឺប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​គ្រូ​ធ្វើ​យ៉ាង​​ណា​ត្រូវ​តែ​ជម្នះ​ប្រកួត​យក​មេដាយ​ជូន​ប្រទេស​ជាតិ​ឲ្យ​ទាល់តែ​បាន។​

ដង្ហែ​យប់មិញ

នេះ​ជា​លើក​ទី៣​ហើយ​ដែល​​កីឡាការិនី​​ កែ​ ឡេង​ ឈ្នះ​មេដាយ​មាស​ពិភពលោក​ជាប់​ៗ​គ្នា បន្ទាប់​ពី​​ឈ្នះ​ឆ្នាំ​ ២០១៣​ ​នៅ​ប្រទេស​បារាំង​ និង​ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ​។​​ ក្រៅ​ពី​មេដាយ​មាស​កម្ពុជា​ក៏​ឈ្នះ​មេដាយ​សំរឹទ្ធ​១គ្រឿង​ទៀត​ដែរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ពិភពលោក​នៅ​ប្រទេស​ចិន​នេះ៕​

វីដេអូ មក​ដល់​របស់​អ្នក​ស្រី កែ ឡេង


អត្ថបទ៖ នួន ស៊ីណា​