អ៊ុន អាលីហ្សា អាច​នឹង​ឈប់​ពី​សិល្បៈ​ ​

  • 2017-11-14 03:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កញ្ញា អ៊ុន អាលីហ្សា និយាយ​កញ្ញា​អាច​នឹង​ផ្អាក ឬ​ឈប់​ពី​សិល្បៈ ប្រសិន​បើ​ការងារ​ជា​មន្ត្រី​រាជការ ដែល​កញ្ញា​ទើប​ប្រឡង​ជាប់​កាល​ពី​ពេល​ថ្មីៗ មាន​កន្លែង​ល្អ​ អាច​ឱ្យ​ពឹង​អាស្រ័យ​បាន។

តារា​សម្ដែង​រូប​នេះ​បន្ត​ថា ការ​ប្រកាស​របស់​ខ្លួន មិន​មែន​ចង់​បិទ​អាជីព​សិល្បៈ​ទាំង​ស្រុង​ចោល​នោះ​ទេ បើទោះ​ទើប​បាន​តំណែង​ជា​មន្ត្រី​រាជការ​។ កញ្ញា​បញ្ជាក់​ថា​ប្រសិន​បើ​ការងារ​រដ្ឋ ពិត​ជា​ធ្វើ​ឱ្យ​កញ្ញា​មិ​ន​អាច​ងាក​មក​ចាប់​អាជីព​សិល្បៈ​វិញបាន នោះ​​នឹង​សម្រេចចិត្ត​ផ្អាក។

យ៉ាង​ណា​ក៏​ដោយ​កញ្ញា អ៊ុន អាលីហ្សា លើក​ឡើង​ថា អាជីព​ជា​អ្នក​សិល្បៈ​កញ្ញានៅ​តែ​ស្រលាញ់ និង​ចូល​ចិត្ត​ជានិច្ច ព្រោះ​សិល្បៈ​ ​​ធ្វើ​ឱ្យ​នាងមាន​មុខ​មាត់ និង​​ភាព​ល្បីល្បាញ​ ដល់​ពេល​បច្ចុប្បន្ន។

បច្ចុប្បន្ន​ អាលីហ្សា ​កំពុង​ថត​ភាពយន្ត​ជា​ច្រើន ទាំង​រឿង​ភាគ និង​រឿងដុំ ដោយ​ភាពយន្ត​ខ្លះ ​កញ្ញា​អះអាង​ថា ​ផ្ដើម​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា ចាប់​ពី​ចុង​ឆ្នាំ​នេះ ហើយ​មាន​រឿង​មួយ​ចំនួន​ទៀត​ នឹង​លេច​មុខ​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ។ តាម​រយៈ​ការ​ចេញ​ភាពយន្ត​ជា​បន្តបន្ទាប់ អ៊ុន អាលីហ្សា រំពឹង​ថា​នឹង​អាច​ជួយ​ឱ្យ​ទីផ្សារ​សិល្បៈ​របស់​ខ្លួន​រីក​ចម្រើន​ជា​ថ្មី​ ក្រោយ​ផ្អាក​មួយ​រយៈ ​ដើម្បី​ចូល​ហ្វឹកហាត់​ជា​មន្ត្រី​នគរបាល៕

អានអត្ថបទ៖

អត្ថបទៈ ចរិយា