ដំណឹង​ល្អ​! កម្មវិធី​ប្រកួត​កុន​ខ្លី​ Soyo ពន្យារ​ពេល​ទទួល​ Script រហូត​ដល់​ចុង​ខែនេះ

  • 2017-11-15 04:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល Script សម្រាប់​ការ​ប្រកួត​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី រដូវកាល​ទី២ របស់ Soyo នឹង​ពន្យារ​ពេល​ទទួល Script រហូត​ដល់​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។​​ Script ដែល​ល្អ​បំផុត​ ស្រប​តាម​លក្ខ​ខណ្ឌ​ ក្រោម​ប្រធាន​បទ «ស្នេហា» នឹង​ត្រូវ​ជ្រើស​រើស ឲ្យ​ផលិត​ជា​ភាពយន្ត​ខ្លី ដែល​មាន​រយៈ​ពេល​ចាប់ពី ៥នាទី រហូតដល់២៥នាទី ឲ្យ​មុន​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ២០១៨។

នៅ​ចាំអីទៀត! សូម​ផ្ញើ Script រឿង​ខ្លី​របស់​អ្នក​ជា​ភាសា​ខ្មែរ ឬ​អង់​គ្លេស ទាក់​ទង​នឹង​ស្នេហា តាម​រយៈ cometogetherfilms.kh@gmail.com ឥឡូវ​នេះ​មក ដើម្បី ​មាន​ឱកាស​ទទួល​បាន​ទឹក​ប្រាក់ ១ ០០០ ដុល្លារ ផលិត​រឿង​ខ្លីនោះ។

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅ​កាន់ Short Films Challenge 2017

អត្ថបទ៖ Sunny