ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកួត​​ ពលរដ្ឋ និង​ ឌីណា របួស​មិន​មាន​ឈ្មោះ​នៅ​ជម្រើស​ជាតិ​

  • 2017-11-14 03:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កណ្តាល​ដ៏​សំខាន់ ច្រឹង ពលរដ្ឋ និង ទិត្យ ឌីណា មិន​អាច​ជាប់​ជម្រើសជាតិ​កម្ពុជា​បាន​ទេ​​ដោយសារ​របួស។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​មក​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រាប់​ថា កីឡាករ ទិត្យ ឌីណា និង ច្រឹង ពលរដ្ឋ​ បាន​បញ្ហា​របួស​ ដូច្នេះ​មិន​អាច​លេង​បាន​ទេ ត្រូវ​​​​ដក​ចេញ​ពី​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​។ ការ​​ដក​ឈ្មោះ​ចេញ​​​ប៉ុន្មាន​មុន​ការ​ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទួល​ក្រុម​ខ្លាំង​ហ្សកដានី វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ៕

ទិត្យ ឌីណា​

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ ទិត្យ ឌីណា ត្រូវ​បាន​​ដូរ​ចូល​លេង​នៅ​វគ្គ​ទី​២​ដែល​ធ្វើ​​ឲ្យ​គុណភាព​លេង​របស់​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ។​ចំពោះ​ ច្រឹង ពលរដ្ឋ វិញ​មិន​​ទាន់​បាន​លេង​នៅ​ឡើយ​ទេ​ក្រោម​​ការ​​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​​ដោយ​​លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា បន្ទាប់​ពី​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កន្លង​ទៅ៕

ច្រឹង ពលរដ្ឋ

អត្ថបទ៖ ជាន ចាន់រ៉ា