Jun.K សមាជិក 2PM ប្រកាស​ត្រឡប់​មក​វិញ​ជាមួយ​ស្នាដៃ​ពិសេសថ្មី

  • 2017-11-14 08:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Jun.K សមាជិក​ក្រុម 2PM បាន​ប្រកាស​​ប្រាប់​អ្នក​គាំទ្ររបស់​ខ្លួន​ទាំង​អស់​ ពី​គម្រោងចេញ​អាល់ប៊ុម​ចម្រៀង​ទោល​របស់​លោក​ថ្មីក្នុង​ពេល​ឆាប់​ៗ​នេះ។

ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ តារា​ចម្រៀង លោក Jun.K បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​នៅ​លើ​គណនី​ Instagram របស់​លោក​ ដោយ​បង្ហាញ​ពី​អាល់ប៊ុម​តូច​ទី​ ២​មាន​ចំណងជើង​ថា “My 20s” ដែល​នឹងចេញ​​​​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៧​ ខែ​វិច្ឆិកា ម៉ោង ៦​ល្ងាច (ម៉ោង​នៅ​ប្រទេស​កូរ៉េ)។

នេះ​ជា​អាល់ប៊ុម​ចម្រៀង​ទី​ ២របស់​លោក​ បន្ទាប់​ពី​បទ​ចម្រៀង​​ដំបូង​ “No Shadow” ​បាន​ចេញ​កាល​ពី​ខែ​មករា។ គួរ​ឲ្យ​ស្ដាយ​ លោក​ក៏​បាន​ផ្អាក​ការងារ​មួយ​រយៈ​ ដោយសារ​ហេតុការណ៍​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ធ្លាក់​ពី​លើ​ឆាក អំឡុង​ពេល​សម្ដែង​ក្នុង​ការ​​ប្រគំ​តន្ត្រី​របស់ក្រុម​ 2PM កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ៕

ចុចអាន៖


ប្រភព៖ Soompi ប្រែសម្រួល៖ អន សុភក្ត្រា