មិន​ទាន់​ប្រកាស​ផង ធ្លាយ​បាត់​ទាំង​គ្រឿង​ក្នុង​និង​តួ​ខ្លួន OnePlus 5T

  • 2017-11-14 04:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5T នឹង​ក្លាយ​ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​ប្រទេស​ចិន OnePlus ត្រៀម​ដាក់​បង្ហាញ​នា​ថ្ងៃ​ទី ១៦ វិច្ឆិកា។ គួប​ជួន​ពេល​នេះ​ប្រភព​ពី ZDNet នៃ​ប្រទេស​អាល្លឺម៉ង់ បាន​ទម្លាយ​ចេញ​នូវ​រូបភាព​និង​លក្ខណៈ​សម្បត្តិ​ចុង​ក្រោយ ចែកចាយ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត។​

5T ប្រចាំ​ឆ្នាំ ២០១៧ រចនា​រូបរាង​ថ្មី នៃ​អេក្រង់​ផ្ទៃ​ពេញ​សមាមាត្រ 18:9 ទំហំ ៦ អ៊ីញ​ប្រភេទ AMOLED ស្រដៀង​ម៉ូដែល Oppo R11s ដែល​ជា​សម្ព័ន្ធ​តែ​មួយ។​ វិមាត្រ​ខ្លួន156.1 x 75 x 7.3ម.ម ទម្ងន់​ខ្លួន ១៦២ ក្រាម ធំ​ជាង​ម៉ូដែល OnePlus 5 និង​មាន​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខ្នង​ក្រោយ ផ្ដាច់ ​ជីវិត​ប៊ូតុង Home ចោល​ជា​ផ្លូវការ។ ដំណើរការ​ដោយ​ឈីប Snapdragon 835 មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ អាច​ថត​រូប Portrait Mode ដូច iPhone 7 Plus ដែរ និង​មាន​ថាមពល​ថ្ម 3,300mAh បន្សំ​ប្រព័ន្ធ Android Nougat ស្រប​ផ្ទៃ Interface Oxygen OS។​ មាន RAM ធំ​ដល់ 6GB និង​អង្គផ្ទុក 64GB ខណៈ​ម៉ូដែល​ពិសេស RAM 8GB មាន​អង្គ​ផ្ទុក 128GB ប៉ុន្តែ​ទាក់ទិន​នឹង​តម្លៃ យើង​មិន​ទាន់​ដឹង​ជាក់លាក់​នៅ​ឡើយ គ្រាន់​ថ្ងៃ​ចេញ​លក់​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ២១ វិច្ឆិកា។​

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា