ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​ឈប់​ហោះ​ហើរ​ទៅ New Delhi ព្រោះ​ផ្សែង​អ័ព្ទ

  • 2017-11-14 06:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​ហោះ​ហើរ​របស់​ខ្លួន​ទៅ​កាន់​ទី​ក្រុង New Delhi ប្រទេស​ឥណ្ឌា​ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ​ដោយ​សារ​តែ​ការ​ចុះ​ផ្សែង​អ័ព្ទ​យ៉ាង​ច្រើន​ដែល​បណ្ដាល​មក​ពី​ខ្យល់​ព្យុះ និង​បន្ទុះ​ភ្នំ​ភ្លើង។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទាំង​អស់​ផ្លាស់​ប្ដូរ​ជើង​ហោះ​ហើរ​ដោយ​មិន​គិត​ថ្លៃ និង​ថែម​ទាំង​បាន​ជួយ​រក​សំបុត្រ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ឲ្យ​ពួក​គេ​ផង​ដែរ។

ក្រុមហ៊ុន​អាកាសចរ United Airlines បាន​សរសេរ​នៅ​ក្នុង Email មួយ​ថា "ក្រុមហ៊ុន United យើង​ខ្ញុំ​បាន​ផ្អាក​ជើង​ហោះ​ហើរ​ទៅ​កាន់ New Delhi បណ្ដោះ​អាសន្ន​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គុណភាព​ខ្យល់​អាកាស​នៅ​ទីនោះ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​បាន​បដិសេធ​ចំពោះ​អតិថិជន​ទាំង​អស់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Delhi ។"

មក​ទល់​នឹង​សប្ដាហ៍​នេះ ផ្សែង​អ័ព្ទ​នៅ​ទីក្រុង Delhi កាន់​តែ​អាក្រក់​ច្រើន​ជាង ១០​ដង​នៃ​ការ​ចុះ​ផ្សែង​អ័ព្ទ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ​មុន​ទៅ​ទៀត។ តំបន់​ខ្លះ​នៅ​ក្នុង​ទីក្រុង Delhi មាន​ការ​បំពុល​ខ្យល់​លើស​ពី ៤០​ដង ​នៃ​កម្រិត​សុវត្ថិភាព​ខ្យល់​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់។

ផ្សែង​អ័ព្ទ​នៅ​តែ​បន្ត​ផ្អាក​ជើង​ហោះ​ហើរ​នៅ​ក្នុង​ទីក្រុង Delhi ដោយ​សារ​តែ​អ័ព្ទ​ដ៏​ក្រាស់​បាន​បិទ​បាំង​ការ​មើល​ឃើញ​របស់​អ្នក​បើក​យន្តហោះ៕

ប្រភព៖ Washingtonpost   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទពេញនិយម