«ស្នេហ៍​ក្បែរ​របង​ (ភាគ​ទី​៨)» លើក​នេះ​​ភក្ត្រា​​ពិបាក​ចិត្ត​ស្ទើរ​ស្លាប់​​ខ្លាច​តែ​​​របូត​​សុជីវី​ទៅ

  • 2017-11-15 00:05:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ភ្នំពេញ​វិញ​នោះ​...​ ​ ​មកដល់​បន្ទប់​របស់​ខ្លួន ភក្ត្រា​ដោះ​ឡេវ​អាវ​សឺមី​ចេញ​ទាំង​ល្ហិតល្ហៃ និង​ឈឺក្បាល​បន្តិច​ផង ដោយ​សារ​តែ​ជាតិ​សុរា​កាលពី​យប់​ម្សិលមិញ​។ គេ​ក្រឡេក​មើល​ទៅ​រូប Tour Eiffel តូច​មួយ​នៅ​លើ​តុ ដែល​សុជីវី​បាន​ទិញ​ផ្ញើ​ឲ្យ​គេ ក្រោយ​ពេល​នាង​ត្រលប់​មក​ពី​ប្រទេស​បារាំង​វិញ​នោះ​។ កែវភ្នែក​ប្រកបដោយ​ភាព​ឈឺ​ចាប់​លេច​ត្រដែត​ឡើង​នៅ​លើ​ផ្ទៃ​មុខ​អ្នក​កំលោះ​សង្ហា​។​ ​ ​អនុស្សាវរីយ៍​នា​ថ្ងៃ​មួយ​នោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត​។ ក្រោយពី​បញ្ចប់​ការសិក្សា សុជីវី​ទទួល​បាន​អាហារូបករណ៍​ទៅ​បារាំង ភក្ត្រា​ទទួល​បាន​អាហារូបករណ៍​ទៅ​បែលហ្ស៊ិក​។ គឺ​ថ្ងៃ​នោះ ថ្ងៃ​ដែល​គេ​បាន​សម្រេច​ចិត្ត​ថា ទៅ​លេង​សុជីវី​នៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង ដោយ​មិន​ឲ្យ​ដំណឹង​នាង​ជាមុន​។ នៅ​ពេល​គេ​ទៅ​ដល់​ទី​នោះ ឃើញ​នាង​ចាកចេញ​ពី​កន្លែង​ស្នាក់​ដោយ​ទឹកមុខ​ញញឹម​ញញែម និង​មាន​កូន​ប្រអប់​កាដូ​តូច​មួយ​នៅ​ក្នុង​ដៃ​ផង ភក្ត្រា​ចាប់ផ្ដើម​ចម្លែក​ក្នុង​ចិត្ត តើ​នាង​ទៅ​រក​នរណា​ទើប​រីករាយ​ខ្លាំង​បែប​នេះ​។ គេ​បាន​ដើរ​តាម ឡើង​មេត្រូ​ពីក្រោយ​នាង រហូត​ដល់​នាង​ទៅ​ឃើញ​ [...]

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ


អត្ថបទ៖ Chhai Yarith