Benzema៖ “Ronaldo លេង​បាល់​អាត្មា​និយម​ជាង​ខ្ញុំ​ទៅ​ទៀត​"

  • 2017-11-14 08:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Karim Benzema បង្ហើប​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​មិត្ត​រួម​ក្រុម​ Cristiano Ronaldo មាន​ភាព​អាត្មានិយម​នៅ​លើ​វាល​ស្មៅ​ខ្លាំង​ជាង​រូប​គេ​ទៅ​ទៀត​ ប៉ុន្តែ​រវាង​អ្នក​ទាំង​ពីរ​មិន​មាន​ការ​អន់​ចិត្ត​នឹង​គ្នា​នោះ​ទេ។

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​សញ្ជាតិ​បារាំង​លេង​នៅ​ Real Madrid ជាមួយ​ Ronaldo ជិត​១​ទសវត្ស​ហើយ​ពោល​គឺ​ចាប់​តាំង​ពី​រដូវ​កាល​២០០៩-២០១០​មក​ ប៉ុន្តែ​ Benzema ហាក់​ត្រឹម​ជា​ស្រមោល​របស់​តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​ប៉ុណ្ណោះ​ ថែម​ទាំង​មិន​សូវ​ទទួល​ការ​ពេញចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ប៉ុន្មាន​ទេ។

និយាយ​ទៅ​កាន់​ Canal អតីត​ខ្សែ​ប្រយុទ្ធ​ Lyon បាន​ប្រាប់​ថា៖ នៅ​ Real ខ្ញុំ​ជា​ខ្សែ​ប្រយុទ្ធ​ប៉ុន្តែ​អ្នក​ដែល​លេង​នៅ​តំណែង​ខាង​ក្រោយ​ខ្ញុំ​អាច​រក​បាន​៥០​គ្រាប់​ក្នុង​មួយ​រដូវ​កាល​ ដូច្នេះ​អ្នក​ពិតជា​ពិបាក​។ នៅ​ទីនេះ​ខុស​ប្លែក​ពី​ក្លឹប​ចាស់​ គឺ​ខ្ញុំ​គ្រាន់​តែ​លេង​បាល់​ដើម្បី​ឈ្នះ​ពាន​ និង​ភាព​រីករាយ​"។

“Ronaldo និង​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ ហើយ​យើង​ចូលចិត្ត​លេង​ជាមួយ​គ្នា។ គេ​ចូល​ចិត្ត​លេង​បាល់​មួយ​ប៉ះ​ ហើយ​អាត្មានិយម​ជាង​ខ្ញុំ ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ខ្ញុំ​គ្មាន​បញ្ហា​នោះ​ទេ​ឲ្យ​តែ​ក្រុម​ទទួល​លទ្ធផល​ល្អ"។ Benzema បន្ថែម​ដូច្នេះ​៕

ប្រភព៖ Give Me Sport   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម