ឃើញ​ iPhone លក់​នៅ​អាមេរិក​ថោកៗ​អ៊ីចឹង ប៉ុន្តែ​សុទ្ធ​តែ​ត្រូវ​បង់ពន្ធ​ថែម

  • 2017-11-15 00:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​នៅ​ប្រទេស​កម្ពុជា​មួយ​ចំនួន​តូច​​ធ្លាប់​បាន​ត្អូញត្អែរ​ថា​ iPhone ដែល​លក់​ក្នុង​ប្រទេស​មាន​តម្លៃ​ថ្លៃ​​​ជាង​នៅ​​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​មួយ។ ប៉ុន្តែ​តាម​ពិត​​តម្លៃ​ iPhone ពិត​ប្រាកដ​នៅ​សហរដ្ឋអាមេរិក​មិន​​ថោក​ជាង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឡើយ។

រាល់​តម្លៃ​ដែល​ Apple បាន​បង្ហាញ​ចេញ​ពេល​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​ គឺ​ជា​តម្លៃ​​ដែល​មិន​ទាន់​គិត​ពន្ធ​តែ​ប៉ុណ្ណោះ។ ជាក់ស្ដែង​ក្នុង​​រដ្ឋ​ New York ​​ចំពោះ​ iPhone X មួយ​គ្រឿង​ បើ​គិត​បញ្ចូល​ទាំង​អត្រា​ពន្ធ​​លក់​ដែល​មាន​ ៨,៧៥% នាំ​ឲ្យ​​ការ​ចំណាយ​សរុប​លើ iPhone X ​ទំហំ​ ៦៤ GB (ដែល​មាន​តម្លៃ​ដើម​ ៩៩៩ ដុល្លារ ) ឡើង​ដល់​ ១ ០៨៦ ដុល្លារ

អត្រា​ពន្ធ​នេះ​ដែរ​គឺ​ខុស​គ្នា​ទៅ​តាម​រដ្ឋ​នីមួយៗ​ ដោយ​មាន​រដ្ឋ​ខ្លះ​មាន​អត្រា​ពន្ធ​ ០% ដូច​ជា​រដ្ឋ​ Delaware ជា​ដើម។ រដ្ឋ​ដែល​មាន​អត្រា​ពន្ធ​លក់​ខ្ពស់​ជាង​គេ​គឺ​រដ្ឋ​ Albama មាន​អត្រា​ពន្ធ​ ១៣,៥% ។ ដូច​នេះ​​ត្រូវ​ចំណាយ​ ១ ១៣៣ ដុល្លារ​​ លើ​ iPhone X ទំហំ​ ៦៤ GB មួយ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង