គោ​ព្រៃ​កម្ពុជា​ចាញ់​ក្រុម​ខ្លាំង​ហ្សកដានី​ ១-0

  • 2017-11-14 13:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​លេង​ការពារ​របស់​​លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា បាន​ជួយ​​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ក្រុម​ហ្សកដានី ​ដោយ​លទ្ធផល​ត្រឹម​​ ១-០ ប៉ុណ្ណោះ បើ​ទោះ​ជា​ក្រុម​ភ្ញៀវ​​ខ្លាំង​មួយ​នេះ​ព្យាយាម​វាយ​សម្រុក​​ខ្លាំង​យ៉ាង​ណា​ក៏ដោយ​សម្រាប់​​ការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup។ ​គ្រាប់​បាល់​ជ័យជម្នះ​​របស់​ហ្សកដានី​កើត​​ឡើង​នៅ​​នាទី​​១៧​នៃ​វគ្គ​ទី​១​ដោយ​ខ្សែ​ប្រយុទ្ធ​លេខ​៧ ខណៈការ​ស៊ុត​ជា​ច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​អ្នក​ចាំ​ទី ស៊ូ យ៉ាទី​ជួយ​សង្គ្រោះ​បាន។ ចំពោះ​កម្ពុជា​​​មាន​ឱកាស​តែ​ម្តង​គត់​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ្សកដានី​បុក​ពោះ​គឺ​ការ​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​របស់​តារា​ឆ្នើម ចាន់ វឌ្ឍនាកា នៅ​នាទី​​ទី​​៤២​នៃ​វគ្គ​ទី​១។ ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ បើ​ទោះ​ជា​ព្យាយាម​ផ្លាស់ប្តូរ​កីឡាករ​ចូល​លេង​​ជា​បន្ត​បន្ទាប់៕

ក្រុម​កម្ពុជា
ហ្សកដានី

អត្ថបទ៖ ជាន ចាន់រ៉ា