ប្រាក់ សុវណ្ណារ៉ា៖ ទោះ​ខ្ញុំ​លែង​ដឹក​នាំ​កម្ពុជា ​ឬ​មាន​បរទេស​ជំនួស កីឡាករ​ខ្មែរ​ត្រូវ​ចាំ​ពាក្យ​នេះ

  • 2017-11-15 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាក់ សុវណ្ណារ៉ា ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តែងតាំង​ជំនួស​លោក Leonardo ​ដើម្បី​ដឹក​នាំ​ក្រុម​ឱ្យ​អស់​ប្រកួត​ក្នុង​ឆ្នាំ​២០១៧​នេះ។

ខណៈ​ដែល​ក្រុម​កម្ពុជា ​អស់​ប្រកួត​ត្រឹម​ល្ងាចមិញ​នេះ​ហើយ ដោយ​ចាញ់​ក្រុម​ហ្សកដានី​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ ១-០។ ទន្ទឹម​គ្នា​នេះ​ដែរ ​លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បង្ហើប​ថា​អនាគត​របស់​លោក​គឺ​ស្ថិត​នៅ​លើ​សហព័ន្ធ​ជា​អ្នក​សម្រេច​ថា​នៅ​ឆ្នាំ​២០១៨​ដឹក​នាំ​បន្ដ​ទៀត​ឬ​យ៉ាង​ណា។ តែ​បើ​ទោះ​ជា​មាន​បរទេស​មក​ដឹក​នាំ​ក្ដី ​ក៏​លោក​សប្បាយ​ចិត្ត​ដែល​បាន​ជួយ​ក្រុម​កម្ពុជា​ប៉ុន្មាន​ប្រកួត​កន្លង​មក​ដែរ។

អតីត​គ្រូ​បង្វឹក​ក្លឹប​អាជីព​បឹង​កេត ​ខាង​លើ​បាន​បន្ដ​ទៀត​ថា​៖ “ទោះ​ជា​ខ្ញុំ​មិន​បាន​ដឹក​នាំ​កម្ពុជា​ក៏​មិន​អី​ដែរ សំខាន់​ក្រុម​រីក​ចំរើន។ ខ្ញុំ​សូម​ផ្ដាំ​ទៅ​កីឡាករ​ទាំង​អស់​ថា ​ត្រូវ​តែ​ចាំ​ទុក ​យើង​លេង​ត្រូវ​សាមគ្គី​គ្នា ទើប​ទទួល​បាន​ជ័យជម្នះ ​ដើម្បី​ជាតិ​យើង”។

ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​២​ប្រកួត​កន្លង​ទៅ​នេះ ​គឺ​ក្រុម​កម្ពុជា​លេង​ចាញ់​ក្រុម​មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល ២-១ ​និង​ចាញ់​ក្រុម​ខ្លាំង​ហ្សកដានី​ក្នុង​លទ្ធផល ១-០៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម