ទីបំផុត ក្រុម​ទី​៣០​ដែល​បាន​ទៅ World Cup បាន​បង្ហាញ​ខ្លួន​ហើយ

  • 2017-11-15 01:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បំបាក់​អៀរឡង់ ៥-១ កាល​ពី​យប់​មិញ ប្រទេស​ដាណឺម៉ាក​បាន​ក្លាយ​ជា​ក្រុម​ទី​៣០ ដែល​មាន​សំបុត្រ​យន្តហោះ ទៅ​ World Cup ប្រទេស​រុស្សី​ឆ្នាំ​ក្រោយ។

កាល​ពី​ជើង​ទៅ​មួយ​ក្រុម​ទាំង​ពីរ​លេង​បាន​ត្រឹម​ស្មើ​គ្នា ០-០ប៉ុណ្ណោះ។ រហូត​ដល់​ការ​ប្រកួត​ទី​២ ត្បិត​តែ​លេង​ក្រៅ​ដី តែ​ដាណឺម៉ាក​បង្ហាញ​ទម្រង់​ល្អ​មែនទែន ដែល​អាច​រក​បាន​ដល់​ទៅ​៥​គ្រាប់។ ក្នុង​ចំណោម​គ្រាប់​ទាំង​អស់​របស់​ដាណឺម៉ាក Christian Eriksen របស់ Spurs រក​បាន​៣​គ្រាប់​ម្នាក់​ឯង ឯ​២​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Andreas Christensen និង Nicklas Bendtner ខណៈ​គ្រាប់​បាល់​របស់ ​អៀរឡង់​ទម្លុះ​សំណាញ់​ដោយ កីឡាករ Shane Duffy។

នៅ​សល់​ការ​ប្រកួត​ឆ្លង​តំបន់​​ជើង​ទី​ពីរ ២​ប្រកួត​ទៀត ក្នុង​នោះ​មាន អូស្ត្រាលី ប៉ះ ហុងឌុយរ៉ាស់ និង ប៉េរូ​ ជួប នូវែលហ្សេឡង់។ ​បន្ទាប់​ប្រកួត​នេះ​ចប់​ ​​២​ក្រុម​ចុង​ក្រោយ​​ដែល​អាច​មាន​ឱកាស​ទៅ World Cup ២០១៨ នឹង​បង្ហាញ​ខ្លួន​នៅ​សប្ដាហ៍​នេះ៕​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ