Agüero ដួល​សន្លប់​ក្នុង​ប្រកួត​ដែល​អាហ្សង់ទីន​ចាញ់​នីហ្សេរីយ៉ា​

  • 2017-11-15 02:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero ត្រូវ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ដួល​សន្លប់​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​នៅ​ការ​ប្រកួត​ដែល​អាហ្សង់ទីន​ចាញ់​ នីហ្សេរីយ៉ា​ ៤​ទល់​នឹង​២។

ខ្សែ​ប្រយុទ្ធ Manchester City បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ជួយ​ឲ្យ​ក្រុម​មក​ពី ឡាទីន​នាំ​មុខ​គូ​ប្រជែង​​ ២-០ នៅ​វគ្គ​ទី​មួយ​ប៉ុន្តែ​នៅ​វគ្គ​ទី​ពីរ​ពួក​គេ​បែរ​ជា​ភ្លាត់​របូត​បាល់​រហូត​៤​គ្រាប់​ចាញ់​ការ​ប្រកួត​វិញ។ សហព័ន្ធ​អាហ្សង់ទីន​​ជូន​ដំណឹង​ថា​ Aguero ត្រូវ​នាំ​ទៅ​ពេទ្យ​អំឡុង​ម៉ោង​សម្រាក ប៉ុន្តែ​ក្រោយ​មក​បាន​ត្រឡប់​មក​សណ្ឋាគារ​វិញ​។ ​

គ្រូ​បង្វឹក​អាហ្សង់ទីន​លោក​ Jorge Sampaoli និយាយ​ថា​កីឡាករ​វ័យ​២៩​ឆ្នាំ​​មាន​អាការៈ​វិល​មុខ​ និង​ចុះ​ខ្សោយ​ខ្លាំង​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​សង្គ្រោះ​បន្ទាន់ ស្រប​ពេល​​ក្លឹប​ Manchester City ចង់​ឲ្យ​រូប​គេ​ត្រឡប់​ទៅ​អង់គ្លេស​វិញ​តាម​ការ​គ្រោង​ទុក​ដើម្បី​បន្ត​តាម​ដាន​សុខភាព៕

ប្រែសម្រួល៖ វីរ៉ុត