រាង​ស្រដៀង​មធ្យម​ ​ងំ​ប្រើ​ឈ្មោះ​ S8 ដូច​គ្នា​ទៀត​

  • 2017-11-15 02:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bluboo ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ម៉ូដែល​ Bluboo S8+ ដែល​​មាន​រូប​រាង​ស្រដៀង​នឹង​ Galaxy S8 របស់​ក្រុមហ៊ុន​ Samsung ដែរ។

Bluboo S8+ មាន​ផ្ទៃ​អេក្រង់​ទំហំ​ ៦ អ៊ីញ​មាន​ស៊ុម​អេក្រង់​ស្ដើង អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 720p ​​និង​មាន​តួ​ខ្លួន​ផលិត​ពី​សារធាតុ​លោហៈ។ ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​​ដែល​ស្ថិត​នៅ​ពី​ក្រោម​បង្គំ​កាមេរ៉ា​ភ្លោះ។

មើល​លើ​គ្រឿង​ក្នុង​របស់​​ Bluboo S8+ ​គឺ​ស្ថិត​នៅ​កម្រិត​កណ្ដាល​ ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Media Tek MT6750T គួប​ផ្សំ​នឹង​ RAM ទំហំ​ ៤ GB។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ ៦៤ GB និង​មាន​រន្ធ​អាច​​ដោត​មេមូរី​កាត​បាន ហើយ​មាន​ថាមពល​ថ្ម​ទំហំ​ ៣៦០០ mAh។

ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​របស់​ S8+ នេះ​មាន​​មួយ​ជា​កាមេរ៉ា​របស់​ Sony មាន​ទំហំ​ ១៦ MP ​មាន​តួនាទី​ថត​រូបភាព​ និង​វីដេអូ​គ្រប់​ប្រភេទ ចំណែក​ឯ​កាមេរ៉ា​មួយ​ទៀត​មាន​ទំហំ​ ៣ MP មាន​តួនាទី​វាស់​ជម្រៅ​រូបភាព។ កាមេរ៉ា​ពីរ​នេះ​រួម​បញ្ចូល​គ្នា​អាច​ផលិត​បាន​ជា​រូប​ភាព​​ច្បាស់​មុខ​ព្រាល​ក្រោយ​ (Bokeh/Depth of Field) បាន។ កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ ៨ MP សម្រាប់​ការ​ថត​ Selfie។

ស្មាតហ្វូន​ដែល​ដំណើរ​ការ​ដោយ​ Android Nougat 7.0 ​នេះ​មាន​​តម្លៃ​ ១៧៩,៩៩ ដុល្លារ៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម