សំអាង​ ឌុន​ ដាក់​កំហិត​ខ្លួន​ឯង​ប្រកួត​ឲ្យ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5

  • 2017-11-15 03:08:40
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សំអាង​ ឌុន​ ដាក់​គោលដៅ​ត្រូវ​តែ​ប្រកួត​ឲ្យ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ TV5 Knock Out Series K-cement​ ព្រោះ​ចង់​បាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួន​ឯង​ គ្រូ​បង្ហាត់​ និង​ប្រាក់​រង្វាន់​ផង​ដែរ។​

កីឡាករ សំអាង​ ឌុន​

កីឡាករ​ សំអាង​ ឌុន​ បាន​ឲ្យ​ដឹង​ថា​ គេ​នឹង​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​ឈ្នះ​ជា​បន្ត​រហូត​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​របស់​ TV5​ មួយ​នេះ​ ព្រោះ​ចង់​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ ហើយ​ជា​មុខមាត់​គ្រូ​ទៀត​ផង​ដែល​ខំប្រឹង​បង្ហាត់​សិស្ស​នឹង​រំពឹង​លទ្ធផល​ល្អ។​ ចំណែក​ប្រាក់​រង្វាន់​ជើង​ឯក​ក៏​មាន​ចំនួន​ច្រើន(៤ពាន់​ដុល្លារ)​ អាច​ថា​យក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត​ដែរ។​

កីឡាករ សំអាង​ ឌុន​

អ្នក​ប្រដាល់​ខាង​លើ​ប្រាប់​បន្ថែម​ទៀត​ថា​ ពេល​ខ្លះ​បើ​ទោះ​ជា​គ្រូ​របស់​ខ្លួន​រវល់​ការ​ងារ​មិន​សូវ​បាន​បង្ហាត់​ក៏​ដោយ​ ប៉ុន្តែ​ សំអាង​ ឌុន​ នៅ​តែ​ឆ្លៀត​ហ្វឹកហាត់​ជា​ធម្មតា​មិន​ដែល​ប្រហែស​នោះ​ទេ​ ព្រោះ​ចង់​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

កីឡាករ សំអាង​ ឌុន​

សំអាង​ ឌុន​ ជា​កូន​សិស្ស​លោក​ អេ​ ភូថង​ មក​ពី​ក្លឹប​ប្រដាល់​ អេ​ ភូថង​កីឡា​ ហើយ​គេ​ជា​បេក្ខភាព​ម្នាក់​ទៀត​ហើយ​ដែល​បាន​ឡើង​ទៅ​វគ្គ​ទី៣​ នៃ​ពាន​រង្វាន់​ TV5 Knock Out Series By K-cement​ ក្រោយ​ផ្ដួល​កីឡាករ​ចាស់​វស្សា​ រិទ្ធិ​ មុន្នី​ ឲ្យ​​បោះបង់​ការ​​ប្រកួត​នៅ​​ទឹកទី១​ កាល​ពី​ថ្ងៃសៅរ៍​ ទី១១​ កន្លង​ទៅ​នេះ៕​


អត្ថបទ៖ នួន ស៊ីណា​