Ramos បំប៉ោង​សំណាញ់​២​គ្រាប់ ជួយ​អេស្ប៉ាញ​ស្មើ រុស្សី

  • 2017-11-15 02:34:44
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ការពារ Real Madrid កីឡាករ Serigo Ramos បាន​ទាត់​បញ្ចូល​​ទី​​ដល់​ទៅ​២​គ្រាប់ អំឡុង​ពេល​អេស្ប៉ាញ​ស្មើ​គ្នា ៣-៣ ជាមួយ​រុស្សី ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​យប់​មិញ។

ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ​អេស្ប៉ាញ​ធ្វើ​បាន​ដោយ​ខ្សែ​ការពារ​ទាំង​អស់​ ដោយ​គ្រាប់​​​ទី​មួយ​តែត​បញ្ចូល​ទី​ពីសំណាក់ Jordi Alba នាទី​៩ ខណៈ​ Ramos សម្រេច​បាន​បាល់​ប៉េណាល់ទី​ទាំង​ពីរ​គ្រាប់​នាទី ៣៥​និង​៥៤។

ចំពោះ​គ្រាប់​បាល់​​ខាង​រុស្សី​ដែល​ខំ​លេង​តាម​ពី​ក្រោយ​រហូត​បាន​ស្មើ​​ធ្វើ​បាន​ដោយ​កីឡាករ Fedor Smolov ២​គ្រាប់​​ម្នាក់​ឯង និង Aleksey Miranchuk មួយ​គ្រាប់។ ងាក​ទៅ​គូ​ពិសេស​ផ្សេង​ៗ​ទៀត​អាល្លឺម៉ង់ លេង​ស្មើ បារាំង ២-២ ស្របពេល អង់គ្លេស​​ស្មើ​ប្រេស៊ីល ០-០៕

ចុចអាន៖


អត្ថបទ៖ ហេង សុធារិទ្ធិ