អ្នក​ចាំ​ទី​អាមេរិក​បង្ក​កំហុស​កម្រ​ឃើញ​ ​ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ស្មើ​ ១-១

  • 2017-11-15 02:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាមេរិក​ បាន​ស្មើ​គ្នា​ ១​ទល់នឹង​១ ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​។

Ethan Horvath

ជំនួប​ដែល​គ្មាន​ Cristiano Ronaldo យប់​មិញ​​យុវជន​វ័យ​១៩​​ឆ្នាំ​​ Weston McKennie ស៊ុត​ឲ្យ​អាមេរិក​នាំ​មុខ​មួយ​គ្រាប់​មុន​នៅ​នាទី​២១ ក្នុង​​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គេ​នៅ​ក្រុម​ជម្រើស​ជាតិ។ Weston ត្រូវ​គេ​ចាត់​ការ​ទុក​ជា​កីឡាករ​សំខាន់​សម្រាប់​ World Cup ២០២២​ ដោយសារ​ World Cup នៅ​រុស្ស៊ី​​ឆ្នាំ​ក្រោយ​គ្មាន​វត្តមាន​ប្រទេស​មហា​អំណាច​ពិភពលោក​នោះ​ទេ។​

យ៉ាង​ណា​​ភាព​រីករាយ​របស់​អាមេរិក​ត្រូវ​រលាយ​បាត់​ទៅ​វិញ​បន្ទាប់​ពី​អ្នក​ចាំ​ទី​ Ethan Horvath ចាប់​បាល់​កាត់​ចូល​ក្នុង​របស់​ខ្សែ​បម្រើ​​ Antunes មិន​ល្អ​ ហើយ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី ៣១​៕

Weston ពាក់លេខ៨

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម