ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ ៣ ចាប់ផ្តើម​ទទួល​ទុន​វិនិយោគពី​ក្រុមហ៊ុន Smart

  • 2017-11-15 03:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Smart Axiata និង​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង Forte Insurance បាន​ផ្ដល់​ជំនួយ​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) ដល់​ក្រុមហ៊ុន ៣​មាន៖ ក្រុម​ហ៊ុន ដឹក​ជញ្ជូន ជូនអ្នក ( Joonaak Delivery Co., Ltd ) ក្រុម​ហ៊ុន មរកត ថេកណូឡូជី (Morokot Technology) និង​ក្រុម​ហ៊ុន Aniwaa ដែល​និង​ទទួល​គម្រោង​មូលនិធិ​ទុន​វិនិយោគ​ចំនួន​ទឹក​​ប្រាក់ ៥លានដុល្លារ​របស់​ក្រុម​ហ៊ុន Smart ។ ​ មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល (SADIF) បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Smart និង​គ្រប់​គ្រង​ដោយ​គ្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា និង​វិនិយោគ Mekong Strategic Partners (MSP) ដែល​បាន​បង្កើត​ឡើ​កាលពី​ដើម​ឆ្នាំ ក្នុង​គោល​បំណង​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​យុទ្ធសាស្ត្រ​ទៅដល់​អាជីវកម្ម​បែប​ឌីជីថល និង​ជួយ​លើក​កម្ពស់​គាំ​ទ្រ​ដល់​វិស័យ​ឧស្សាហកម្ម ICT ដែល​កំពុង​មាន​ការ​លូតលាស់ និង​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​ហ៊ុន ជួន​អ្នក, មរកត និង Aniwaa ជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទទួល​បាន​ទុន​វិនិយោគ​ពី Smart Forteនិង MSP ដោយ​ផ្អែក​លើ​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន និង​សក្ដានុពល​នៃ​ការ​រើក​ចំរើន​ផ្នែក​អាជីវកម្ម​បែប​ឌីជីថល​នា​ពេល​ខាង​មុខ។

  • ​ក្រុមហ៊ុន ជួនអ្នក ដែល​មាន​លោក ចាយ គង់ ជា​នាយក​ប្រតិបត្តិ​ដោយ​ធ្វើ​ការ​ផ្ដល់​ការ​គាំ​ទ្រ​បែប​ឌីជីថល ដល់​អាជីវកម្ម​ លក់​រាយ ការ​ស្តុក​ទំនិញ ការ​ដឹក​ជញ្ជូន និង​សេវា​គាំ​ទ្រ អតិថិជន​បែប​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

  • ក្រុមហ៊ុន មរកត ដែល​មាន​លោក ឃួន សុភ័ត ជា​នាយក​ប្រតិបត្តិ ដែល​ធ្វើ​ការ​គាំ​ទ្រ​បែប​ឌីជីថល បង្កើត​កម្មវិធី Software ដើម្បី​គាំ​ទ្រ​ដល់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​សម្រួល​ដល់​ការ​រាំង​ស្ទះ​ដល់​មន្ត្រី​ ឥណទាន និង​ប្រតិបត្តិ​ការ​ផ្នែក​ខាង​ក្នុង។

  • ក្រុមហ៊ុន Aniwaa ដែល​មាន​លោក Martin Iansard ជា​នាយក​ប្រតិបត្តិ នឹង​នាំ​មក​នូវ​ព័ត៌មាន​ទាក់​ទង​ទៅ​និង បច្ចេកវិទ្យា​ផ្នែក​រឹង ( Hardware ) ដែល​ទំនើប​ទាន់​សម័យ​បំផុត សម្រាប់​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា ។

ក្រុមហ៊ុន Smart, MSP និងForte រំពឹង​ថា និង​បន្ត​វាយ​តម្លៃ​លើ​ពាក្យ​ស្នើសុំ​មូលនិធិ​ជា​ច្រើន​ទៀត ដើម្បី​វិនិយោគ​បន្ថែម​នៅ​ក្នុង​វិស័យ ICT ហើយ​ជំរុញ​សេដ្ឋកិច្ច​បែប​ឌីជីថល​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី