វ័យ​ទើប​​២៤​ឆ្នាំ​ Lukaku ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​របស់​បែលហ្សិកបាត់

  • 2017-11-15 03:16:48
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Manchester United កីឡាករ​ Romelu Lukaku បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​​បែលហ្សិក ក្រោយ​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ជួយ​ក្រុម​ឈ្នះ​ជប៉ុន​១-០​ម្សិលមិញ។

កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​រក​ឃើញ​គ្រាប់​បាល់​ទី​៣១​របស់​ខ្លួន សម្រាប់​​ជម្រើស​ជាតិ​ បន្ទាប់​ពី​តែត​ចូល​ទី​យ៉ាងល្អ ដោយ​មាន​ការ​បញ្ចូល​ពី Nacer Chadli។ ៣១​គ្រាប់​​បាន​រុញ  Lukaku ឈរ​លើ​កំណត់ត្រា​គ្រាប់​បាល់​របស់​​លោក  Bernard Voorhoof និង Paul van Himst  ដែល​មាន​៣០​គ្រាប់។

ជ័យជម្នះ​លើ​ជប៉ុន​នេះ ធ្វើ​ឲ្យ​បែលហ្សិក​​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​១៥​ប្រកួត​ជាប់​គ្នា ដោយ​ចាញ់​លើក​ចុងក្រោយ​​កាល​លេង​មិត្តភាព​ជាមួយ​អេស្ប៉ាញ​កាល​ពី​ខែ កញ្ញា​ ឆ្នាំ ២០១៦៕ ​

ចុចអាន៖


ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ