តារា​ល្បីៗ​កំពុង​ជ្រួល​ជ្រើម​នឹង​ឧបករណ៍​បិត​ជាប់​ទូរសព្ទ​នេះ

  • 2017-11-15 03:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PopSocket ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​បិត​ជាប់​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ​ ​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ ហើយ​សូម្បី​តែ​តារា​ល្បីៗ​ក៏​ប្រើ​វា​ដែរ។

​ផល​ប្រយោជន៍​នៃ​ឧបករណ៍​នេះ​គឺ​ជួយ​ឲ្យ​​ថត​ Selfie កាន់​តែ​ស្រួល​មិន​ខ្លាច​របូត​ដៃ​ធ្លាក់, អាច​ប្រើ​ជា​ជើង​ទម្រ​សម្រាប់​ទស្សនា​វីដេអូ​ដោយ​មិន​បាច់​យក​ដៃ​កាន់, អាច​សរសេរ​អក្សរ​ដោយ​ប្រើ​តែ​ដៃ​មួយ​បាន ឬ អាច​ប្រើ​សម្រាប់​​រក្សា​ទុក​កាស​បាន​ទៀត​ផង។

Gigi Hadid

​អ្វី​ដែល​ពិសេស​ទៀត​នោះ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ ដោយ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ចន្លោះ​ពី​ ១០ ដុល្លារ ទៅ ១៥ ដុល្លារ​ និង​មាន​ជម្រើស​ពណ៌​ជា​ច្រើន​ប្រភេទ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង