អ្នក​ប្រើ​ ​Nikon​ ​ដឹង​អត់​ថា​ក្នុង​កាមេរ៉ា​មាន​មុខងារ​កែ​រូប​មិន​ចាញ់​ ​Adobe Lightroom?

  • 2017-11-15 03:21:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ក្នុង​ ​Retouch menu​ ​នៃ​កាមេរ៉ា​ ​DSLR​ ​របស់​ ​Nikon​ ​ភាគច្រើន​មាន​មុខងារ​ ​NEF (RAW) processing​ ​ដែល​អាច​ឲ្យ​អ្នក​ ​Process file NEF (RAW)​ ​ទម្រង់​ដើម​ ​ទៅ​ទម្រង់​ ​JPGs​ ​នៅ​លើ​កាមេរ៉ា​តែ​ម្ដង​។

អត្ថប្រយោជន៍​នៃ​មុខងារ​នេះ​ ​គឺ​អាច​កែ​រូប​ប្រភេទ​ ​RAW​ ​ទៅ​ជា​ ​JPG​ ​នៅ​ក្នុង​កាមេរ៉ា​បាន​យ៉ាង​រហ័ស​ ​និង​ងាយ​ស្រួល។ មិន​ត្រឹម​អាច​កែ​ប្រភេទ​ ​File​ ​រូប​ភាព​ ​ប៉ុន្តែ​ក៏​អាច​គ្រប់គ្រង​លើ​រូបភាព​ដោយ​ផ្លាស់ប្ដូរ​ពណ៌​ ​ទៅ​ជា​សរ​ខ្មៅ​ ​ផ្លាស់ប្ដូរ​តម្លៃ​ ​White Balance​ ​និង​អាច​ផ្លាស់ប្ដូរ​ផ្នែក​ជា​ច្រើន​ទៀត។

ពេល​កែប្រែ​រួច​រាល់​ ​អ្នក​អាច​ ​Preview​ ​វា​ហើយ​ជ្រើសរើស​ ​EXE (execute)​ ​បន្ទាប់​មក​កាមេរ៉ា​នឹង​រក្សាទុក​ ​File JPG​ ​ទៅ​ ​Media card​ ​ហើយ​ ​File NEF​ ​ក៏​រក្សាទុក​លើ​ ​Media card​ ​ដែរ​ដូច្នេះ​អ្នក​នៅ​តែ​អាច​កែប្រែ​រូបភាព​ដើម​ ​ពេល​អ្នក​ប្រើ​លើ​កុំព្យូទ័រ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖


ប្រភព៖ Nikonusa ប្រែសម្រួល៖ ប៊ុន ធឿន