គ្រូ​ហ្សកដានី​ ឈ្នះ​កម្ពុជា​មែន​តែ​អត់​សូវ​សប្បាយ​ចិត្ត​ព្រោះ​ស៊ុត​ចូល​បាន​តិច​ពេក

  • 2017-11-15 04:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​បាល់ទាត់​ ហ្សកដានី​ ថា​ ឈ្នះ​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​មែន​ តែ​មិន​សូវ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កូន​ក្រុម​នោះ​ទេ​ ព្រោះ​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​ពេល​បញ្ចប់​ទី។​

លោក​ Jamal Abu-Abed

លោក​ Jamal Abu-Abed ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ហ្សកដានី​ បាន​ឲ្យ​ដឹង​ថា​ ចូលរួម​ត្រេកអរ​ចំពោះ​ក្រុម​ការងារ​ រួម​និង​កីឡាករ​ទាំង​អស់​ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ AFC Asian Cup 2019​ ប៉ុន្តែ​មើល​ការ​ប្រកួត​ម្សិលមិញ​នេះ​មិន​សូវ​ល្អ​នោះ​ទេ។​ កូន​ក្រុម​របស់​លោក​គ្រប់គ្រង​បាល់​បាន​ច្រើន​ ប៉ុន្តែ​បញ្ចប់​ទី​ក្រុម​កម្ពុជា​មិន​សូវ​ល្អ​នោះ​ទេ​ វា​ខុស​ពី​ការ​រំពឹង​ទុក​ប្រសិន​បើ​ពួកគេ​ធ្វើ​បាន​ល្អ​នោះ​ប្រហែល​គ្រាប់​បាល់​មិនមែន​១នោះ​ទេ។​

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា​ ឥលូវ​លោក​ចាប់​ផ្ដើម​រៀបចំ​កែសម្រួល​ឡើង​វិញ​ និង​ស្វែង​រក​កីឡាករ​ល្អៗ​បន្ថែម​ទៀត​ពី​ក្នុង​លីគ​របស់​ប្រទេស​ហ្សកដានី​បន្ថែម​ ដើម្បី​ជួយ​ពង្រឹង​ក្រុម​ត្រៀម​ការ​ប៉ះ​ប្រទេស​វៀតណាម។​

ក្រុម​ហ្សកដានី​ក្រហម

ក្រុម​បាល់ទាត់​ប្រទេស​ ហ្សកដានី​ យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា​ ដោយ​លទ្ធផល​ ១-០​ ក្នុង​ជំនួប​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ AFC Asian Cup 2019​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​អង្គារ​ ទី១៤​ ខែ​វិច្ឆិកា​ ២០១៧​ ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​