ប៉ូលិស​បង្ហាញ​វីដេអូគ្រោះថ្នាក់ទាំងស្រុង​ពីប្រអប់ខ្មៅក្នុង​ឡាន​ Kim Joo Hyuk

  • 2017-11-15 06:40:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់​ពី​មរណភាព​របស់​តារា​សម្ដែង​កូរ៉េ Kim Joo Hyuk ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ជា​សាច់ញាតិ​ មិត្តភក្តិ​ និង​អ្នក​គាំទ្រ​មាន​ការ​សោកស្ដាយ​ជា​ពន់ពេក​ ព្រោះ​វា​កើតឡើង​ភ្លាមៗ​ពេក។

ថ្វី​ត្បិត​ក្រុម​ប៉ូលិស​ធ្លាប់​បាន​បង្ហាញ​ជំហាន​ដំបូង​ថា​ ការ​ស្លាប់​របស់​តារា​ប្រុស​រូប​នេះ​មក​ពី​បញ្ហា​សុខភាព​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ចាត់​វិធានការ​ និង​ព្យាយាម​តាមដាន​ជាបន្ត។ រហូត​មក​ដល់​ពេលនេះ​ប៉ូលិស​បាន​បង្ហាញ​ជា​សាធារណៈ​នូវ វីដេអូ​ពី​ប្រអប់​ខ្មៅ​ក្នុង​ឡាន​របស់​ Kim Joo Hyuk ហើយ។

តាម​រយៈ​វីដេអូ​នោះ​ បាន​បង្ហាញ​ថា​ ដំបូង​ឡើយ​ឡានរបស់​អតីត​តារា​សម្ដែង​រូប​នេះ​ បើក​សុខៗ ស្រាប់​តែ​ឈប់​យឺតៗ នៅ​ពាក់កណ្ដាល​ផ្លូវ។ មិន​យូរ​ប៉ុន្មាន​ វា​ស្រាប់​តែ​ស្ទុះ​ទៅ​ម្ខាង​ផ្លូវ​ ហើយ​ជ្រុល​ទៅ​បុក​អគារ​ដែល​នៅ​ជាប់​នោះ​ ហើយ​ក្រឡាប់​តែ​ម្ដង។

បើ​តាម​មន្ត្រី​ស៊ើប​អង្កេត​ The National Forensic Services បាន​បង្ហើប​ថា​ Kim Joo Hyuk មិន​បាន​ស្រវឹង​ ឫ​ប្រើ​សារធាតុ​ញៀន​លើស​កម្រិត​ រឹត​តែ​មិន​មែន​មក​ពី​បញ្ហា​បេះដូង​ដែរ ហើយ​តារា​ប្រុស​ជើង​ចាស់​នេះ​ អាច​មាន​ការ​ធ្វើ​ទុក្ខ​ពី​ខួរក្បាល៕

ទស្សនា​វីដេអូ​ខាងក្រោម៖

លោក​ Kim Joo Hyuk បាន​ជួប​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​រហូត​បាត់​បង់​ជីវិត​ កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​តុលា ឆ្នាំ ២០១៧ ក្នុងវ័យ ៤៥ឆ្នាំ។ នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​ក្នុង​សង្គម​សិល្បៈ​ប្រទេស​កូរ៉េ ហើយ​មិត្ត​រួមអាជីព​ និង​អ្នក​គាំទ្រ​ទាំងអស់​នឹង​ចង​ចាំ​នូវ​ស្នាដៃទាំង​អស់​របស់​លោក​ក្នុង​បេះ​ដូង​រៀងរហូត៕

ចុចអាន៖


ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី