តាម​សុំ​ស្នេហ៍​ស្រីស្អាត​ដល់​សាលា​ធ្វើ​នំប៉័ង​ ទី​បំផុត​ជួប​រឿង​គួរ​ឲ្យ​ចង​ចាំ​១​ក្នុង​ជីវិត

  • 2017-11-15 04:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ថ្មី​ភាព​យន្ត​ភាគ​បែប​យុវវ័យ​ "ក្រោម​មេឃ​​តែ​១​ ឬ​ We​ Are ​One​ the ​​Series”​ បាន​ឈាន​ចូល​ដល់​ភាគ​ទី៦​ហើយ​ ដែល​និយាយ​ពី​ រ៉ាយូ​ តាម​សុំ​ស្នេហ៍​ ពីនុជ្ជ​ ដល់​សាលា​រៀន​ធ្វើ​នំប័ុង​ ធ្វើ​ឲ្យ​គេ​ដែល​ជា​បុរស​ពូ​កែ​ខ្ចី​ខ្ចា​ក្នុង​ការ​រៀន​សូត្រជួប​បទ​ពិសោធន៍​១​គួរ​ឲ្យ​ចង​ចាំ​ក្នុង​ជីវិត។​

ភាគ​ទី៦​​ នេះ​គឺ​ចង់​ឆ្លុះ​បញ្ចាំង​ពី​ការ​តស៊ូ ​និង​ភ្ញាក់​រលឹក​ក្នុង​ជីវិត​ជា​យុវភាព​ របស់​យុវវ័យ​ ដែល​ភាគ​ច្រើន​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ឬ​ ធ្វេស​ប្រហែស​ចំពោះ​កិច្ចការ​ចំពោះ​មុខ​ ជាក់​ស្ដែង​ក្នុង​ភាគ​នេះ​តែ​ម្ដង ​រ៉ាយូ​ គឺ​ដើម្បី​តាម​សុំ​ស្នេហ៍ ​ពីនុជ្ជ​ គឺ​សុខ​ចិត្ត​ចំណាយ​ពេលមក​រៀន​ ប៉ុន្តែ​ពេល​មក​រៀន​បែរ​ជា​មិន​ខិត​ខំ​ហើយ​គិត​តែ​នាំ​ស្រី​ស្អាត​មុខ​ស្រទន់​ជជែក​មិន​ឈប់ ​រហូត​ដល់​ នាង​ស្ដី​បន្តោស​ព្រោះ​តែ​លទ្ធផល​ការ​ធ្វើ​នំ​ចេញ​មក​គឺ​មិន​ដូច​ការ​រំពឹង​ទុក​ រួម​ទាំង​ Stella​ ដែល​ជា​ប្អូន​ស្រី​បង្កើត​ខ្លួន​ក៏​ថា​ឲ្យ​ផង​ដែរ។

នៅ​ក្នុង​ភាគ​នេះ​ដដែល​ក៏​បាន​ស​បញ្ចាក់​ថា ​"ពេល​ខ្លះ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​ អាច​ជា​អ្វី​ដែល​យើង​ធ្វើ​បាន​ល្អ​ជាង​អ្នក​ដទៃ"​ ព្រោះ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​មិន​ល្អ​មក​ រ៉ា​យូ​ ក៏​ភ្ញាក់​ខ្លួន​ តាំង​ចិត្ត​ខិត​ខំ​ឡើង​វិញ ​និង​បញ្ចេញ​ស្នា​ដៃ​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ។​

ទស្សនា​ភាព​យន្ត​ភាគ​ "ក្រោម​មេឃ​តែ​១​ ឬ ​We ​Are​ One ​the​ Series​” ភាគ​ទី៦៖​

ចំណែក​ឯ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ខក​ខាន​ទស្សនា​ភាពយន្ត​ភាគ​ "ក្រោម​មេឃ​តែ​១ ​ឬ ​We​ Are​ One​ the ​Series​” ភាគ​ទី៥ ដោយ​បាន​ទៅ​ផ្ដិត​យក​ទេស​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទឹក​ដី​ កំពង់​ភ្លុក បឹង​ទន្លេ​សាប​ ខេត្ត​សៀម​រាប​ ដែលកត្តាចម្បងក្នុងភាគនេះគឺ​ចង់​បំ​ផុស​ស្មា​រតី​ដល់​យុវវជន​កម្ពុជា​ទាំងអស់​ ឲ្យស្រលាញ់​ និង​ អភិរក្ស​សម្បត្តិ​ធម្មជាតិ។​

ទស្សនា​ភាព​យន្ត​ភាគ​ "ក្រោម​មេឃ​តែ​១ ​ឬ ​We​ Are​ One​ the​ Series”​ ភាគ​ទី៥៖​

ភាព​យន្ត​ភាគ ​"ក្រោម​មេឃ​តែ​១​ ឬ​ We ​Are​ One​ the​ Series​” ផលិត​ដោយ​ក្រុមហ៊ុន​ RooSter​_KooL ​ជា​​​ប្រភេទ​ខ្សែ​ភាព​យន្ត​ភាគ​បែប​យុវវ័យ​​មាន​ចំនួន​២៤ភាគ​ ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ បាយ័ន​ រៀង​រាល់​ថ្ងៃសៅរ៍​  វេលា​ម៉ោង​៧​ល្ងាច​ និង ​ចេញ​​ផ្សាយ​តាម​បណ្ដាញ​សង្គម​ YouTube​(Embed Link YouTube Rooster KooL) ​និង ​Facebook​ (Embed Link FB We Are One)​របស់​ RooSter_KooL ​រៀង​រាល់​ថ្ងៃ​ សៅរ៍ ​វេលា​ម៉ោង ​១១​ព្រឹក៕​

ចុច​អាន​ជុំ​វិញ​ភាព​យន្ត​ភាគ​ "ក្រោម​មេឃ​តែ​១ ​ឬ ​We​ Are One the Series”

ដោយ៖ ថា ម៉ាលីដា