Bugatti​ ត្រៀម​ចេញរថយន្ត​​​ម៉ូដែល ​Hybrid​ ​តម្លៃខ្ទង់​ ​១​ ​លាន​ដុល្លារ

  • 2017-11-15 08:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បឿន​លឿន​ផុត​លេខ​របស់​បារាំង​ ​Bugatti​ ​កំពុង​សម្ងំ​​ត្រៀម​ផលិត​រថយន្ត​ស្ព័រ​កៅអី​ពីរ​ម៉ាស៊ីន​សាំង​កាត់​អគ្គិសនី​ ​ឬ​ហៅ​ថា​ ​Hydrid​ ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

Bugatti Chiron

Volkswagen​ ​ដែល​ជា​មេ​សម្ព័ន្ធ​រថយន្ត​ធំ​ៗ​រួម​ទាំង​ ​Bugatti​ ​ផង​នោះ​ ​បាន​លើក​ឡើង​ថា ការ​ត្រៀម​ផលិត​រថយន្ត​ម៉ាស៊ីន​ ​Hybrid​ ​របស់​ ​Bugatti​ គឺ​ដើម្បី​ពង្រីក​ទីផ្សារ​ ​និង​ក្ដាប់​ឲ្យ​ជាប់​នូវ​ដំណែង​រថយន្ត​ប្រណិត​ ​ម៉ាស៊ីន​ខ្លាំង​ឈាន​មុខ​គេ។

រថយន្ត​ ​Hybrid​ ​របស់​ ​Bugatti​ ​នឹង​មាន​តម្លៃ​ទាប​ជាង​ម៉ូដែល​ ​Veyron​ ​និង​ ​Chiron​ ​ពាក់​កណ្ដាល​ ​ពោល​គឺ​ប្រមាណ​ ​១​ ​លាន​ដុល្លារ​ ​ខណៈ​ ​Veyron​ ​តម្លៃ​ ​១,៧​ ​លាន​ដុល្លារ​ ​និង​ ​Chiron​ ​តម្លៃ​ ​២,៤​ ​លាន​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ