Liverpool អស់​ជាង​៣០​ម៉ឺន​ដុល្លារ ក្រោយ​កីឡាករ​ខ្លួន​ជាប់​ជម្រើស​ជាតិ

  • 2017-11-15 07:41:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

Liverpool នឹង​ត្រូវ​បង់​ប្រាក់​ឲ្យ​ក្លឹប Charlton ក្នុង​ចំនួន​ទឹក​ប្រាក់​២៥ម៉ឺន​ផោន(ជាង​៣០​ម៉ឺន​ដុល្លារ) បន្ទាប់​ពី កីឡាករ​  Joe Gomez របស់​​ដែល​ជា​កម្មសិទ្ធិ​របស់​ហង្ស​ក្រហម​ជាប់​ជម្រើស១១​នាក់​លេង​ក្នុង​​ជម្រើស​ជាតិ​អង់គ្លេស។

Gomez ត្រូវ​បាន​ Liverpool ទិញ​ពី Charlton កាល​ពី​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​៣,៥​លាន​ផោន ហើយ​នៅ​ក្នុង​កុងត្រា​ក្លឹប​ទាំង​ពី​បាន​ដាក់​សន្យា​គ្នា​ថា ប្រសិន​ជា​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​​បាន​ជាប់​ជម្រើស​ជាតិ​លេង​ជម្រើស​ដំបូង​​ពេញ​ម៉ោង​ នោះ ​ Liverpool ត្រូវ​បង់​ឲ្យ Charlton២៥ម៉ឺន​ផោន។

អ្វី​ៗ​ក្លាយ​ជា​ការពិត Gomez បាន​បង្ហាញ​ខ្លួន​លេង​ក្នុង​ជម្រើស​ដំបូង​៩០​នាទី​ពេញ ក្រោម​ការ​ដឹក​នាំ​​របស់​លោក  Gareth Southgate ពេល​ជួប​ប្រេស៊ីល​កាល​ពី​យប់មិញ លទ្ធផល ០-០។ អ្វី​ដែល​ពិសេស​​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​បាន​បិទ​ជើង​ខ្លាំង​ Neymar, Gabriel Jesusនិង​មិត្ត​រួម​ក្រុម​ Philippe Coutinho ជាប់​គ្មាន​របូត​មួយ​គ្រាប់​ឡើយ និង​បាន​ជាប់​ជា​កីឡាករ​ល្អប្រចាំ​ការ​ប្រកួត(man of the match) សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ៕

Neymar & Gomez

ចុចអាន៖


ប្រភព៖ Liverpool Echo ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ