ស្រ៊ាង​ សុរ៉ាឃីម​ ជ័យជម្នះ​របស់​រៀមច្បង​ កែ​ ឡេង​ ជំរុញ​ឲ្យ​ខ្លួន​រឹតតែ​ខំប្រឹង​

  • 2017-11-15 08:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យក្មេង​ ស្រ៊ាង​ សុរ៉ាឃីម​ ពេល​ឃើញ​រៀមច្បង​មាន​សមត្ថភាព​ ហើយ​ឈ្នះ​មេដាយ​ជូន​ប្រទេស​ជាតិ​ច្រើន​ដូច​នេះ​ វា​ជំរុញ​ទឹក​ចិត្ត​របស់​គេ​ឲ្យ​រឹតតែ​ខំប្រឹង​ថែម​ទៀត​ដើម្បី​ស្នង​តំណែង​ ចូលរួម​រក​ជ័យជម្នះ​ជូន​កម្ពុជា។​

កីឡា​ការិនី​ប៉េតង់​ ស្រ៊ាង​ សុរ៉ាឃីម​ ខាង​ស្ដាំ

កីឡា​ការិនី​ប៉េតង់​​រៀន​នៅ​អាស៊ីអឺរ៉ូប​ខាង​លើ​បាន​និយាយ​​ថា​ ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​នៅ​ពេល​ឃើញ​រៀមច្បង​ដែល​មាន​សមត្ថភាព​ប្រកួត​ខ្លាំង​ ដូច​ជា​វីរនារី​ កែវ​ ឡេង​ អ៊ុក​ ស្រីមុំ​ និង​កីឡាករ​ កីឡា​ការិនី​ដទៃ​ទៀត​ ហើយ​រឹតតែ​សប្បាយ​ចិត្ត​ទៀត​នោះ​ ពេល​ដែល​បាន​ខំប្រឹង​តស៊ូ​ប្រកួត​ជម្នះ​ឧបសគ្គ​ជា​មួយ​តារា​ជើង​ចាស់​ទាំង​នោះ​ហើយ​ឈ្នះ​មេដាយ។​

ពេលឈ្នះ​មេដាយ​កន្លង​មក

«សុរ៉ាឃីម»​ នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ដូច​ជើង​ខ្លាំង​ប៉ុន្មាន​រូប​ខាង​លើ​ ព្រោះ​ចង់​ចូលរួម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ និង​ស្វែង​រក​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ​ឲ្យ​បាន​ច្រើន​ដូច​អញ្ចឹង​ដែរ។​

កីឡា​ការិនី​ប៉េតង់​ ស្រ៊ាង​ សុរ៉ាឃីម​ ពេល​ឈ្នះ​មេដាយ​សំរឺទ្ធ​នៅ​ចិន

រលក​ជំនាន់ក្រោយ​ម្នាក់​នេះ ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ដែរ​ លើ​វិញ្ញាសា​វាយ​ ៣ ​ទល់​ ៣​ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រើស​រើស​ជើង​ឯក​ពិភពលោក​ដែល​ធ្វើ​ឡើងនៅ​​ប្រទេស​ចិន​កន្លង​ទៅ ក្រៅ​ពី​នោះ​គេ​ក៏​ធ្លាប់​ឈ្នះ​បាន​មេដាយ​ផ្សេៗ​ទៀត​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម