មិនគួររំលង Free កញ្ចប់សម្អាងការ ៥០០០ដុល្លារ មក​ដល់​នឹង​មុខ​​ មាន​ថែមទៅ​ Pre-Wedding ក្រៅ​ប្រទេសទៀត

  • 2017-11-16 02:18:34
  • ចំនួនមតិ

ចន្លោះមិនឃើញ

ល្ងាចមិញមាន​ការ​ Live ពិសេស​ពី​សម្អាង​ការ​ មយូរ៉ា​ហ្គោល​ ដើម្បី​ប្រកាស​ការ​ចាប់​ឆ្នោត​ Free កញ្ចប់​សម្អាងការ​​ដែល​មាន​តម្លៃ​ ៥០០០ដុល្លារ​ចំនួន​៣​រង្វាន់។ មិន​តែ​​ប៉ុណ្ណោះ​មាន​ Free កញ្ចប់​ Pre-Wedding ២​រង្វាន់​ថែម​ទៀត​ផង ដែល​កញ្ចប់​ទី១ ទៅ​ប្រទេស​ សិង្ហបុរី និង​កញ្ចប់​ទី២ Free ទៅ​ខេត្ត​កោះ​កុង​ ដោយ​ក្រុម​ហ៊ុន​ Amazing Photography Cambodia។

ដើម្បីអាច​ចូលរួម​សម្រាប់​កម្មវិធី​ពិសេស​នេះ​បាន​ កូន​កំលោះ​កូន​ក្រមុំ​គ្រាន់​តែ​៖

  • បំពេញ​ការ​ណែនាំ​របស់​សម្អាងការ​មយូរ៉ាហ្គោល
  • បំពេញ​ឈ្មោះ​កូន​កំលោះក្រមុំ​តាម​អត្តសញ្ញាណបណ្ឌ និង​អាសយដ្ឋាន​បច្ចុប្បន្ន​
  • កាល​បរិចេ្ឆទ​អាពាហ៍ពិពាហ៍​ពិត​ប្រាកដ
  • លេខ​ទូរសព្ទ​យ៉ាង​តិច​២​ខ្សែ រួច​ដាក់​ក្នុង​ស្រោម​សំបុត្រ និង​យក​មក​ដាក់​ក្នុង​ធុង​ឆ្នោត​នៅ​សម្អាងការ​មយូរ៉ា​ហ្គោលផ្ទាល់ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ ៩៧អា ផ្លូវ ១៤៣​កែង​ផ្លូវ​២៩២ ក្រោយ​រោងកុនគិរីរម្យ​ អាច​ទាក់ទង​តាម​លេខ ០១២ ២៦៦ ៣៥៣ និង ០១០ ២២២ ៦៧៧ ឬចូល​តាម​ផេគ​ មយូរ៉ាហ្គោល​។

ជាមួយ​គ្នា​នេះ​កូនកំលោះក្រមុំ​​​ត្រូវ​មាន​លក្ខខណ្ឌ​ដូចជា៖

  • អ្នក​ចូល​រួម​ផ្សង​សំណាង​ត្រូវ​តែ​មាន​ថ្ងៃ​ខែ​រៀប​អាពាហ៍ពិពាហ៍​ច្បាស់​លាស់ ក្នុង​ករណី​មាន​ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​រៀប​ការ​នោះ​រង្វាន់​នឹង​ចាត់​ទុក​ជា​មោឃៈ
  • អ្នក​ចូល​រួម​ត្រូវ​តែ​រៀប​ការ​នៅ​រាជធានី​ភ្នំពេញ​
  • សន្លឹក​ឆ្នោត​អាច​ដាក់​បាន​តេ​១​សន្លឹក​គត់​ក្នុង​គូ។ ក្នុង​ករណី​ដែល​​ត្រួត​ពិនិត្យ​​ក្នុង​ហិបឆ្នោត​ឃើញ​មាន​លើស​ពី​១​សន្លឹក​ នោះ​សន្លឹក​ឆ្នោត​នឹង​ទុក​ជា​មោឃៈ
  • អ្នក​ចូល​រួមត្រូវ​ចូល​ទៅ​កាន់​ផេគ ហ្វ៊េស​ប៊ុក មយូរ៉ាហ្គោល ដោយ​ធ្វើ​ការ​ Like និងShare ជាមុន។

អ្នក​អាច​ទៅ​យក​សន្លឹក​ឆ្នោត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី ២១​វិច្ឆិកា ហើយ​ការ​ចាប់​រង្វាន់​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខេ​វិចិ្ឆកា ដែល​ជា​ថ្ងៃ​សម្ពោធ​បើក​ដំណើរ​ការ​ផ្លូវ​ការ​របស់​សម្អាងការ​មយូរ៉ា​ហ្គោល​ ផ្ទាល់​តែ​ម្តង។ ការ​ចាប់​ឆ្នោត​នឹង​ Live ផ្ទាល់​តាម​រយៈ​ផេក សម្អាងការ​មយូរ៉ាហ្គោល​ចាប់​ពី​ម៉ោង​៦​ល្ងាច​តទៅ៕

ទស្សនាការផ្សាយ​ផ្ទាល់​នៅក្នុង​ផេគ​ផ្លូវ​ការ​សម្អាងការ​មយូរ៉ាហ្គោល​ល្ងាចមិញ៖


អត្ថបទ៖ ថា ម៉ាលីដា