សិល្បករចម្រៀង​អាយ៉ៃ​ជើង​ចាស់ ​២រូប​​ធ្លាប់​មាន​ឈ្មោះ​ល្បី ​កំពុង​ឈឺ​ធ្ងន់

  • 2017-11-16 01:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ច្រៀង​អាយ៉ៃ​ជើង​ចាស់​ពី​រូប​កំពុង​មាន​ជំងឺ​ធ្ងន់​ជាប់​កាយ​ គឺ​លោក ​លោក​ ឈិន ឈាង​ និង លោក​ ផ្លុក​ មឿក​។ លោក ​លោក​ ឈិន ឈាង​ មានជំងឺត្បៀត​​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ពេល​នេះ​ដើរ​មិន​រួច ចំណែក លោកតា ផ្លុក​ មឿក​ រលាក​សួតទាំង​សង​ខាង​ និង​ស្វិត​ខួរ​ក្បាល​មួយ​ចំហៀង​​ ដែល​ពេល​នេះ​ត្រូវ​និមន្ត​ព្រះ​សង្ឃ​​ឲ្យ​ធម៌ទៅហើយ ។

១.​​លោក​ ឈិន​​ឈង

លោក ឈិន ឈាន មិន​ត្រឹម​អ្នក​ច្រៀង​អាយ៉ៃ​​ពូកែ​វោហារ មាន​សំឡេង​ពីរោះ​មិន​ងាយ​ស្អក​ស្អា​ទេ​ ថែម​ជា​អ្នក​បញ្ចូល​សំឡេង​​ល្ខោន​រឿង​ឲ្យ​វិទ្យុ​ជាតិ​យ៉ាង​ប៉ិន​ប្រ​សប់​ទៀត​ផង​។​ សិល្បករ​ដ៏​មាន​ទេព​កោសល្យ​នេះ​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​ជាង​១០ឆ្នាំ​មក​ហើយ​។​ ក្រោយ​ពី​ក្រុម​គ្រួសារ​ព្យាយាម​ព្យា​បាល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ ស្ថានភាព​ជំងឺ​ត្បៀត​សរ​សៃរ​ឈាម​ក្នុង​ខួរ​ក្បាល ក៏​ល្អ​ប្រសើរ​ជាង​មុន ហើយ​បច្ចុប្បន្នលោក​សម្រាក​​ ព្យាបាល​នៅ​ក្នុង​ផ្ទះ​។

ចាប់​ពី​ឆ្នាំ២០០២ មកលោក​លែង​មាន​សកម្មភាព​សម្តែង​ ហើយពេល​ថ្មីៗស្ថានភាព​ជំងឺ​មាន​ការ​វិវត្តន៍​​ អ្នក​ស្រី​អ៊ុក​ សុផា​ ភរិយា​លោក​ស្មៀន​ឈាង​ ប្រាប់​ Sabay ថា​ ១មួយ​ខែ​នេះ​លោក​ ឈិន​ ឈៀង​ មិន​អាច​ដើរបាន​ដូច​មុន​ទេ គឺ​ដើរ​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ​ និង​លើស​ជាតិ​ស្ករ​ថែម​មួយ​មុខ​ទៀត​ អ្នកស្រី​បាន​ត្រឹម​ឲ្យ​ហូបថ្នាំ​ប៉ុណ្ណោះ​ ។

អ្នក​ស្រី​អ៊ុក​ សុផា​ថា «​មើលគាត់​ឡើង​អស់​រលីង​ហើយ​ ទៅ​វៀតណាម​ផង ​ទៅ​ថៃ​ផង​ ពេទ្យ​គេ​មាន​លទ្ធភាព​មើល​ តែ​យើង​អស់​សមត្ថភាព​មើល​គាត់​ ពេល​នេះ​មាន​តែ​តាម​យថាកម្ម​ ប្រហែល​កម្ម​យើង​ជាតិ​មុន​ក៏​មិន​ដឹង​ពេល​តា​ឈឺ​ មាន​ផ្សំ​ថ្នាំ​ឲ្យ​គាត់​ហូប​ ពេល​ខ្លះ​ក៏​បាត់​ ពេល​ខ្លះ​ក៏​អន់​ទៅ​។»

សិល្បករ​អាយ៉ៃ​វ័យ ៧៣ឆ្នាំ ឈិន ឈៀង ល្បីឈ្មោះតាំង​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ ពេល​នេះ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ នៅ​ជិត​វត្ថ​នាគ​វន្ត​រាជ​នី​ភ្នំពេញ​ ជា​មួយ​ភរិយា​ និង​កូន​ៗ៕

២.លោក ផ្លុង ​មឿក

លោក ផ្លុង​ មឿក សិល្ប​ករ ​អាយ៉ៃ​ពូកែ​វោហារ ​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព​​ ពេល​នេះ​កំពុង​ធ្លាក់ខ្លួនឈឺ ដែល​មាន​អាការៈ​​ធ្ងន់​ធ្ងន់​​គួរ​ឲ្យ​បារម្ភ​។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ គឺ​​ភរិយា​របស់​លោក​តា ទើប​តែ​ទទួលមរណភាពមិនទាន់​បាន៣ខែផង ​ស្រាប់​តែ​អាការៈ​ជំងឺ​​ចាស់​លោក​ស្មៀន​មឿក ក៏​ចុះ​ដុន​ដាប​ខ្លាំង ​រហូត​ដល់​បញ្ជូន​ទៅ​ មន្ទីរពេទ្យ​កាល់​ម៉ែត​ដើម្បី​ព្យាបាល​។ ក្រោយ​មក​ដោយ​សារ​ស្ថាន​ភាព​ជំងឺ​របស់​លោក​​បាន​ធូរ​បន្តិច​​​ ម្យ៉ាងក្រុម​គ្រួសារ​អស់​លទ្ធភាពចំណាយ​ក្នុង​ព្យា​បាល​ផង ក៏​សម្រេច​យក​លោក​មក​ផ្ទះ​វិញ​។​​​

កូន ស្រី​ លោក​ផ្លុង​មឿក​ អ្នកនាង ផ្លុង រចនា បាន​ប្រាប់​ Sabay ថា​ពេល​នេះ​ក្រុម​គ្រួសារ​តែង​តែ​និមន្ត​ព្រះសង្ឃ​មក​សូត្រ​ធម៌​ជូន​លោក​រយៈ​ពេល​ជិត​ជាង១០​ថ្ងៃ​មក​ហើយ​ ព្រោះ​លោក​ស្មៀន​មឿក​ ពិសា​មិន​សូវ​បាន សម្រាន្ត​មិន​សូវ​លក់។ ផ្លុង​រចនា​បន្តថា «ពួក​ខ្ញុំ​គ្មាន​លទ្ធ​ភាព​មើល​​ទេ​ ហើយ​​គាត់​ហូប​មិន​សូវ​បាន​ពួក​ខ្ញុំ​ក៏​និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​ជូន​គាត់​ ប្រាប់​គាត់​ឲ្យ​តាំង​ចិត្ត​ស្ដាប់​ព្រះ​ធម៌​ ពេល​នេះ​គាត់​អាច​ហូប​បាយ​បាន​ខ្លះ​ហើយ​»។

នៅ​ក្នុង​ឆ្នាំ​នេះ​លោក​ផ្លុង មឿក​ដែលជា​អ្នក​អាយ៉ៃ​តាំងពី​សម័យ​រសាធារ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ មានអាយុ៨១ឆ្នាំ កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ជិត​វត្តស្វាយ​ពពែ​៕ ​

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី