ចាន់ វឌ្ឍនាកានឹងត្រឡប់មកកម្ពុជាវិញដើមខែធ្នូខាងមុខនេះ
- 2017-11-16 01:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកានឹងត្រឡប់មកកម្ពុជាវិញដើមខែធ្នូខាងមុខនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកានឹងវិលត្រឡប់កម្ពុជាវិញនាដើមខែធ្នូ ឆ្នាំ២០១៧នេះហើយ បន្ទាប់ពីត្រូវក្លឹប Fujieda MYFC បានខ្ចីជើងមួយរដូវកាលយកទៅលេងលីគលំដាប់ទី៣របស់ប្រទេសជប៉ុន។
តាមប្រភពច្បាស់ការបានឲ្យដឹងថា ចាន់ វឌ្ឍនាកានឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនាដើមខែធ្នូខាងមុខនេះហើយ។ ជុំវិញការវិលត្រឡប់មកវិញ លោក បែ មករា អ្នកចាត់ការក្លឹបបឹងកេតទទួលស្គាល់ថា ពិតជាមកវិញមែន និងបញ្ជាក់ថា ពេលកីឡាករដើមកំណើតខេត្តកំពតនេះមកវិញគឺនៅតែជាកីឡាកររបស់បឹងកេតដដែល។ ប៉ុន្តែអ្នកចាត់ការរូបនេះមិននិយាយអ្វីជុំវិញអាជីពរបស់វឌ្ឍនាកាថាតើលេងឲ្យបឹងកេតក្នុងប្រទេសកម្ពុជារដូវកាលក្រោយ ឬចេញទៅប្រកបអាជីពនៅក្លឹបណាមួយក្នុងប្រទេសអាស៊ាន។
តារាឆ្នើមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងការក្លាយជាកីឡាករបាល់ទាត់កម្ពុជាទី១បានទៅប្រកបអាជីពនៅក្នុងទឹកដីនៃប្រទេសរីកចម្រើនផ្នែកបាល់ទាត់គឺជប៉ុន បន្ទាប់ពីប្រកាសផ្លូវការក្នុងសន្និសីទចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលទៅក្លឹប Fujieda MYFC កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។ ទោះជាយ៉ាងណា មួយរដូវកាលនៅលីគទី៣ជប៉ុន កីឡាករកម្ពុជារូបនេះបានបង្ហាញលើកដំបូងតែប៉ុន្មាននាទីប៉ុណ្ណោះកាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនេះ។ ទោះជាយ៉ាងណា កីឡាករកម្ពុជារូបនេះពោរពេញដោយសេចក្តីអត់ធន់ បើទោះជាមិនបានលេងក៏ដោយ ក៏បានតាំងចិត្តហ្វឹកហាត់ និងស្នាក់នៅទីនោះរហូតចប់កុងត្រាពេញលេញ៕
ព័ត៌មានជាច្រើនពាក់ព័ន្ធនឹង ចាន់ វឌ្ឍនាកា