វិលមកជា​ថ្មី Yoon Eun Hye បង្ហាញ​ផ្ទះ​ជាលើកដំបូង​បង្អស់​ក្នុង​ជីវិត​សិល្បៈ

  • 2017-11-16 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​តារា​សម្ដែង​ក្រមិចក្រមើម​ Yoon Eun Hye បាន​ត្រឡប់​មក​វិញ​សាជាថ្មី​ហើយ​ តាម​រយៈ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ "Dear My Human” របស់​ទូរទស្សន៍​ tvN។

កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​វិច្ឆិកា​ Yoon Eun Hye បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ល្បី​១ របស់​កូរ៉េ​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់គ្នា។ អ្វី​ដែល​ពិសេស​បំផុត​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​បាន​ដឹង​ពីមុន​ គឺ​ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​របស់​តួ​ស្រី​ក្នុង​រឿង​ "Princess Hours" រូប​នេះ។

ក្នុង​រឿង​ "Princess Hours"

ទិដ្ឋភាព​ក្នុង​ផ្ទះ​ពិត​ជា​ពិសេស​ និង​គួរ​ឲ្យ​ចង់​រស់​នៅ​ ហើយ​នេះ​ក៏​ជា​ផ្ទះ​ដែល​នាង​ធ្វើ​ជា​ម្ចាស់​ជា​លើក​ដំបូង​ផងដែរ៕

ទស្សនា​ដូច​ខាងក្រោម៖

ជាក់​ស្ដែង​ តារា​ស្រី​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​ បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាព​យន្ត​ចុង​ក្រោយ​បង្អស់​កាល​ពី​ ឆ្នាំ​ ២០១៣ តាម​រយៈ​រឿង​ "Mirae's Choice”។ ចំណែក​កម្មវិធី​ទូរទស្សន៍​វិញ​ គឺ​កម្មវិធី​ "X-Men” នាង​បាន​ចូលរួម​កាល​ពី​១០​ឆ្នាំ​មុន​មក​ម្ល៉េះ៕

Yoon Eun Hye ក្នុង​រឿង​ "Mirae's Choice"

ចុចអាន៖

ប្រភព៖ Allkpop | Kdramabuzz   ប្រែ​សម្រួល៖ យី សុធារី